សៀមរាប៖ប្រភពពីប្រជាពលរដ្ឋរស់នៅផ្សារក្រឡាញ់ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានមេខ្លោងឈ្មោះ«ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុងសៀមរាប មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងរបស់ឈ្មោះភានោះទេ ដែលជាមូលហេតុធ្វើឲ្យបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999ក្នុងក្រុងសៀមរាប ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានប្រសើរជាងមុន។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងក្រុងសៀមរាប ក៏ដូចជាសមត្ថកិច្ចក្នុងក្រុងសៀមរាប ទទួលបានផលប្រយោជន៍ពីឈ្មោះភាបើល្បែងស៊ីសងសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999 ទើបមិនចាត់វិធានការបង្ក្រាប។តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋនៅផ្សារក្រឡាញ់បានឲ្យដឹងថា ល្បែងស៊ីសងសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999កំពុងកើតឡើងយ៉ាងរាលដាលដោយមានបង្កប់ល្បែងស៊ីសងច្រើនប្រភេទ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចាប់តាំងពីល្បែងភ្នាល់កើតឡើងក្នុងមូលដ្ឋានពួកគាត់ គឺបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច ជាពិសេសអំពើចោរកម្មនិងបទល្មើសគ្រឿងញៀនជាដើម។ ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មិនគួរមើលរំលងតទៅទៀតទេ ព្រោះល្បែងស៊ីសងជ្រកក្រោមយីហោ2.8888និង3.999មានអ្នកចូលលេងកាន់តែច្រើនឡើងៗនោះឡើយ។ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធើណេតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។រាជរដ្ឋាភិបាលណែនាំមន្ត្រីនគរបាលយុត្តិធម៌គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាលកបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕ដោយ៖ពុតសាម៉ាត់
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ