
នារសៀលថ្ងៃដដែល បន្ទាប់អញ្ជើញជាអធិបតីក្នុងពិធីទិវាស្បៀងអាហារពិភពលោក នៅខេត្តពោធិសាត់រួចមក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដំណើរមកឃុំកោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពង់ចាម រួមជាសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៧ រួមមានបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកយាយ ក្រេម ហេន ដែលមានអាយុ ៧៤ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។ផ្ទះនេះត្រូវបានឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយ ព្រះនាគមុនីព្រះមេគុណខេត្ត ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះមេគណស្រុកកំពង់សៀម ឯកឧត្តម ចាយ បូរិន និងលោកជំទាវ សូ ភក្រ្តា ព្រមទាំងបុត្រ និងសមាជិកក្រុមប្រឹក្សាស្រុក និងសប្បុរសជនជិតឆ្ងាយសហការីបានជួយឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកយាយ ក្រេម ហេន បានសម្តែងនូវទឹកចិត្តរំភើបសប្បាយ រីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ និងសមាជិកក្រុម ការងារទាំងអស់ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀតដែលឯកឧត្តមប្រធានក្រុមការងារ លោក ជំទាវ និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលិបាលវេលាដូចជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ។ កាយវិការប្រកបដោយសប្បុរសធម៌ ស្មោះសរ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមរំភើបសប្បាយរីករាយសុខដុមរមនាក្រោមម្លប់សុខសន្តិភាព។មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននិងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលាហើយកាយវិការសប្បុរសធម៌និងវប្បធម៌ចែករំលែកនេះបានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹក ចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។ លោកបានផ្តាំផ្ញើប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅចូលរួមក្នុងពិធីអកអំបុកទាំងអស់គ្នានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខបានគ្រប់ៗគ្នា។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់