ខេត្តកណ្ដាល៖ នារីម្នាក់បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលសុំជួយរកយុត្តិធម៌ដល់រូបនាងផងលើករណីប្តីមិនទាន់រៀបការដែលជាមន្ត្រីប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោសវាយនាងរហូតរលូតកូនចេញពីផ្ទៃ ។
នេះបេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលភ្នាក់ងារកោះសន្តិភាពទេីបទទួលបាននៅថ្ងៃទី១៩តុលានេះ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះស៊ាងស្រីល័ក្ខអាយុ២៦ឆ្នាំមានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យស្រុកអូរាំង
ឪខេត្តត្បូងឃ្មុំបានប្តឹងឈ្មោះជិនជឿនភេទប្រុសជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាលផ្នែកបុគ្គលិកមានទីលំនៅភូមិកោះគរឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាលពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់។
តាមនារីរងគ្រោះរៀបរាប់ថាកាលពីថ្ងៃទី១៤តុលាឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីយប់ឈ្មោះជិនជឿនដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ(ដោយមិនទាន់បានរៀបការ) បានប៉ុនប៉ងធ្វើឃាតនិងហិង្សាមាន
ស្ថានទម្ងន់មកលេីនារីរងគ្រោះបណ្តាលឱ្យរលូតកូននៅក្នុងផ្ទៃរបស់នាងខ្ញុំដែលកំពុងពរពោះ៤ខែ។នារីរងគ្រោះស្នេីសុំលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌និងចាត់វិធានការតាមផ្លូវច្បាប់។
ទោះបីយ៉ាងណានៅព្រឹកថ្ងៃទី១៩តុលានេះ ពុំទាន់សុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលបានទេដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ៕ ប្រភព៖ហ្វេសប៊ុក
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ