Fri. Apr 18th, 2025

ខេត្តឧត្តរមានជ័យ៖កម្លាំងចម្រុះឃាត់រថយន្ត២គ្រឿងដឹកសិប្បកម្មកៃឆ្នៃហៅ(ឈេីរប្រែរូប)នឹងម្ចាស់រថយន្តម្នាក់

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩

 កម្លាំងចម្រុះ ឃាត់រថយន្ត០២គ្រឿង ដឹកសិប្បកម្មកៃច្នៃ-ហៅ(ឈើប្រែរូប) និងឃាត់ម្ចាស់រថយន្តម្នាក់

នៅវេលាម៉ោង៨ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក វរៈសេនីយ៏ទោ ងួន  ធិរិទ្ធ-(៩៨) មេបញ្ជាការអាវុធហត្ថស្រុកបានសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង  លោក វន វន្នី នាយរង ផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែង និងដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងខេត្តឧត្តរមានជ័យ ចុះឃាត់រថយន្ត ដឹកឈើប្រែរូប-កែច្នៃមកពី ភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ បានចំនួន ០២គ្រឿង នៅត្រង់ចំណុច ភូមិស្វាយចេក ឃំុថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

       សមត្ថកិច្ចអោយដឹងថា មូលហេតុឈានដល់ការបង្ក្រាប រថយន្តកែច្នៃ ដឹកឈើកៃច្នៃ ធ្វើជាគ្រឿងសង្ហារឹមខាងលើនេះ ដោយសារតែម្ចាស់រថយន្តបានប្រើពាក្យសំដី អសុរស ជេប្រមាថ មើលងាយដល់សមត្ថកិច្ច ។ ជាក់ស្ដែងវត្ថុតាង បង្ក្រាបបានរួមមាន៖  

   ១/- រថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ២B-៨៤៦៧ បើកបរដោយឈ្មោះ សីុម ទុយ ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបររត់តាក់សីុ មានទីលំនៅបច្ចុប្បន្ន ភូមិរហាល សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈើមិនគ្រប់លក្ខណៈមានដូចជា គ្រែយក្សចំនួន១ គ្រែប្រអប់ចំនួន១ សាឡុង១ឈុត និងទ្វារ ៤សន្លឹក។

    ២/- រថយន្តម៉ាកនីសាន់ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ឃ-៨០៤១ ភព២ ម្ចាស់បានរត់គេចខ្លួនបាត់ដឹកទ្វារចំនួន០៧សន្លឹក ទូរ១ សាឡុង ១ឈុត និង គ្រែព្រះនាង ចំនួន ០២គ្រឿង ។

    សមត្ថកិច្ចបន្ថែមទៀតថា បច្ចុប្បន្នវត្ថុតាងដែលបង្ក្រាបបានខាងលើត្រូវបាន នាំយកទៅរក្សាទុកនៅទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ចំណែកអ្នកបើកបរ រថយន្តបានឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអន្លង់វែង ដើម្បីធ្វើកំណត់ហេតុក សាងសំណំរឿងចាត់ការតាមនិតិវិធី។φ

You may have missed