
ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទប់ស្កាត់ និងរុះរើសំណង់កំពុងសាងសង់សំណង់រោងដែកធ្វើបន្ទប់ផ្ទះជួលរំលោភលើដីចំណីប្រឡាយសាធារណៈមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការសាងសង់សំណង់គ្រប់ប្រភេទរំលោភលើដីំណីប្រឡាយ ផ្លូវសាធារណៈ និងការដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈដែលបណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់