Fri. Apr 18th, 2025

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបក្លឹបមួយកន្លែងបានមេខ្លោងចែកចាយគ្រឿងញៀនម្នាក់និងថ្នាំមួយកញ្ចប់ធំ

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់វាយខ្នោះមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងឆែកឆេររឹបអូសថ្នាំប្រភេទម៉ាទឹកកកទំងន់ជិត ១០០ក្រាម។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខក្លឹបកំសាន្តរាត្រី មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជជនសង្ស័យមានឈ្មោះ ម៉ី ចន្ថា អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA XT ដែលពាក់ស្លាកលេខ កណ្ដាល1T- 6912។

បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងនីតិវិធីទៅតាមផ្លូវច្បាប់៕

You may have missed