
ប្រភពដែលស្និទ្ធនឹងលោក ទុង ធឿន បានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជានាំចូលជ្រូកគោក្របី មាន់តាមច្រករបៀងក្នុងស្រុកអូរជ្រៅ ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម គឺជាប្រភពចំណូលដ៏ធំសម្រាប់លោក ទុង ធឿន និងបក្ខពួក។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាមេគយចល័តស្នាក់ការចំណុចសាលាក្រហម គឺលោក ទុង ធឿន មិនដែលចាត់វិធានការទប់ស្កាត់ឬបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធ តាមតួនាទីរបស់ខ្លួននោះទេ គឺគិតតែពីរឿងប្រើអំណាចគាបយកលុយពីក្រុមឈ្មួញយ៉ាងសុខស្រួល ហើយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក ទុង ធឿន កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តសាលាក្រហមនៅចំណុចភូមិសំរោង ឃុំថ្មី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក ទុង ធឿន មេគយចល័តស្នាក់ការចំណុចសាលាក្រហម កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ ឆ្លងកាត់មុខស្នាក់ការគយចល័តសាលាក្រហម ត្រូវបង់លុយតាមការកំណត់របស់លោក ទុង ធឿន មិនអាចតវ៉ាបានឡើយ។ លើសនេះទៅទៀតសូម្បីតែឈ្មួញដែលនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ទុង ធឿន មេគយចល័តស្នាក់ការសាលាក្រហម ស្រុកអូរជ្រៅ នោះទេ។
បើតាមការកត់សម្គាល់របស់ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា ចាប់តាំងពីលោក ទុង ធឿន ទទួលបានតំណែងជាមេគយចល័តស្នាក់ការចំណុចសាលាក្រហមរួចមក គឺប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងអ្នកមុនទៅទៀត ហើយលោក ទុង ធឿន តែងយកឈ្មោះមន្ត្រីគយធំៗមួយចំនួនមកប្រើដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា ដោយសារលោក ទុង ធឿន ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយចល័ត ស្នាក់ការចំណុចសាលាក្រហម ភូមិសំរោង ឃុំថ្មី ស្រុកអូរជ្រៅ ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់។ ប្រការនេះធ្វើឲ្យក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកជញ្ជូនទំនិញពីប្រទេសសៀម មកលក់ចែកចាយតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងចូលទៅរាជធានីភ្នំពេញ នៅសល់ផលចំណេញតិចតួចបំផុតព្រោះត្រូវលោក ទុង ធឿន និងបក្ខពួកគាបយកលុយតាមអំពើចិត្ត។មានត
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់