Fri. Apr 18th, 2025

ឯកឧត្ត​មរដ្ឋមន្ត្រី វេង សាខុននិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជកា​រនៃក្រសួងក​សិកម្មបានផ្តួចផ្តើមរៀ​បចំពិធី​បុណ្យកឋិន​ទានសាមគ្គី

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងពុទ្ធបរិស័ទទាំងអស់បានផ្តួចផ្តើមរៀបចំពិធី បុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមង្គលគីរី ហៅវត្តដូនមាស ស្ថិតនៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។សូមឲ្យសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក និងលោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីនាថ្ងៃនេះ សូមទទួលបាននូវពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមជម្រាបជូនអំពីកម្មវិធីបុណ្យ៖ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោង ១៤:០០នាទីរសៀល មានការប្រារព្ធបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មទេសនានៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោង ៥:០០ ព្រឹក ដង្ហែអង្គកឋិនទានពីទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅកាន់ វត្តមង្គលគីរី ហៅវត្តដូនមាស៕

You may have missed