Sat. Apr 19th, 2025

កម្លាំងគណះបញ្ជារការឯកភាពខណ្ខដូនពេញចុះត្រួតពិនិត្យរដ្ឋបាលនៅគោលដៅសំខាន់ៗ

ភ្នំពេញ ៖​ នៅរសៀលថ្ងៃ​ពុធ​ ១០កើត​ ខែកត្ដិក​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹងថ្ងៃទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦:០០នាទី​​ដល់​ម៉ោង១៨:០០នាទី​ ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលនៅគោលដៅសំខាន់ៗ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នាពេលខាងមុខនេះ ដូចខាងក្រោម៖

១-លោក យស យុទ្ធី អភិបាលរង ដឹកនាំចុះពិនិត្យរដ្ឋបាលជុំវិញព្រះបរមរាជវាំង ចាប់ពីផ្លូវលេខ២៤០ ដល់ផ្លូវលេខ១៧៨ ។
២-លោក​ ម៉ុក​ ច័ន្ទករុណា​ អភិបាលរងខណ្ឌ ចុះរៀបចំ​សណ្តាប់​ធ្នាប់​ អប់រំ​អ្នក​លក់ដូរ​ចល័ត​តាម​រទេះ​រុញ​ ចាប់ពីកំណាត់ផ្លូវ​ឧកញ៉ា​ស៊ួស្រ៊ុន​ មហាវិថីព្រះសុរាម្រិត​ ដល់គល់​ស្ពាន​កោះពេជ្រ​ បត់តាម​ផ្លូវ​ថ្មើរ​ជើង​កំពង់ចម្លងភ្នំពេញអរីយ៍ក្សត្រ ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ រហូត​ដល់ក្រោយសាលសន្និសីទចតុមុខ​ បត់ឡេីង​ផ្លូវ​លេខ២៤០​ រួចចូល​ក្នុង​វត្ត​បុទុមវតី​ ។
៣-លោក ចាន់ គន្ថេត អភិបាលរង ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល ចាប់ពីផ្លូវលេខ១៧៨ វត្តឧណ្ណាលោម ដល់ផ្លូវលេខ១៣០ ។
ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការអប់រំ ផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរតាមរទេះ និងកាណូតទេសចរណ៍ រួមមាន៖
-​ ណែនាំ​ដល់ទូកទេសចរណ៍ចេញពីគោលដៅ ចាប់ពីថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០១៩​ រហូត​ដល់ចប់ទិវាបុណ្យឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា និង ព្រះរាជពិធីបុណ្យអុំទូក​ បណ្ដែត​ប្រទីប​ និងសំពះ​ព្រះខែ​អកអំបុក​ ។
-​ ណែនាំ​ដល់អ្នក​លក់​ដូរ​តាម​រទេះ​រុញ​ឲ្យចាកចេញរកទីតាំងថ្មី​ ។
-​ ណែនាំដល់អ្នក​លក់​ដូរ​តាម​ផ្ទះ​ឲ្យធ្វើកិច្ចសន្យារក្សា​សោភ័ណ្ឌ​ភាព​ និង​អនាម័យ​ ។
-​ ណែនាំដល់ម្ចាស់ការដ្ឋាន និងម្ចាស់ទីតាំងអាជីវកម្ម នៅតាមបណ្តោយផ្លូវស៊ីសុវត្ថិ និងបណ្តោយផ្លូវសុធារស​ អោយបញ្ឈប់សម្មភាពទាំងស្រុងចាប់ពីថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះរហូតដល់ចប់ព្រះរាជពិធីបុណ្យអ៊ុំទូក ។
ក្នុងនោះ កម្លាំងយើងបានធ្វើការបាញ់លាងសម្អាត តាមសួនច្បារ ការ៉ូឡា ដងផ្លូវ និងច្រាំងទន្លេ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យល្អប្រសើរ ៕

You may have missed