
ខេត្តកំពត៖តាមការខ្សឹបពីមន្ត្រីនិងភ្នាក់ងារគយដែលមិនបានផលក្នុងខេត្តកំពតបានឲ្យដឹងថាចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយដុះស្លែខេត្តកំពតរួចមកក៍ចាប់ផ្ដើមប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានខ្សឹបឲ្យដឹងទៀតថាបច្ចុប្បន្នទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ត្រូវបានឈ្មួញនាំចូលតាមច្រកព្រំដែនព្រែកចាកនិងច្រកព្រំដែនតន់ហន់កាន់តែច្រើនឡើងៗ ព្រោះមានការឃុបឃិតបើកដៃពីលោក ហេង សំបូរដែលកំពុងល្បីល្បាញខាងពុករលួយ។ ជាងនេះទៅទៀតសូម្បីតែនៅតាមដែនសមុទ្រក្នុងខេត្តកំពត ក៍ឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុកដែរ។ ព្រោះលោក ហេង សំបូរ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ ។ រឿងអាស្រូវពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត ត្រូវបានមន្ត្រីគយក្នុងខេត្តនេះ ក៍ដូចជាសមត្ថកិច្ចពាក់ព័ន្ធដ៍ទៃទៀតលាតត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៍ដូចជាអគ្គនាយកគយ លោក គុណ ញឹម ចាត់វិធានការទប់ស្កាត់។ ក៍ប៉ុន្តែរហូតមកដល់ពេលនេះទាំងលោក អូន ព័ន្ធមុនីរ័ត្ន ទាំងលោក គុណ ញឹម បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្ដោយឲ្យលោក ហេង សំបូរ មេគយខេត្តកំពត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៍មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត ដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗនោះទេ។ពាក់ព័ន្ធជុំវិញករណីខ្សឹបខាងលើនេះសារពត៌មានយើងនៅព្រឹកនេះបានទាក់ទងសុំការបំភ្លឺពីលោកហេង សំបូរបានទេព្រោះតែមិនលើកទូរស័ព្ទ។សូមបញ្ជាក់ថាចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តកំពត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ រហូតមកពេលនេះគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីលោក ហេង សំបូរនិងមានការជួយជ្រោមជ្រែងពីលោកគុណញឹមជាអគ្គនាយកគយ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់