
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា
និងលោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បានអញ្ជេីញបូជាទៀន ធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ ព្រមទាំងនាំយកទេយ្យវត្ថុ និងបច្ច័យរបស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ច័យចំនួន ៤០លានរៀល និងទេយ្យវត្ថុរួមមាន អង្ករ ៣តោន មី ១០០កេស ត្រីខ ១០កេសធំ ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកដោះគោខាប់ ៥កេស កាហ្វេហ្គោរូស ៣០កញ្ចប់ធំ តែ ៥គីឡូក្រាម និងស្ករស ៥០គីឡូក្រាម នឹងជួយសម្រាលការលំបាកដល់ព្រះសង្ឃ ២៧៤អង្គ ដែលគង់នៅក្នុងវត្ត និងកំពុងបំពេញវិជ្ជានៅពុទ្ធកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រពេីហា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការលើកទឹកចិត្ត និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់