Sat. Apr 19th, 2025

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០៧.១១.១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភបាលខេត្តព្រះសីហនុ

និង ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយពង្រឹងការងារសន្តិសុខ របៀបរៀបរយសង្គមក្នុងខេត្តព្រះ សីហនុ ។ បានអញ្ជីញមកត្រួតពិនិត្យនិងសំណេះសំណាលជា មួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលជាកម្លាំងត្រៀមចូលរួមសហការអនុវត្តដីកាតុលាការ បង្ការទប់ស្កាត់នូវរាល់ សកម្មភាពប៉ុនប៉ងបង្កចលាចលក្នុងចេតនាប្រឆាំង និងចាប់ខ្លួនទណ្ឌិតតាមអំណាចសាលដីកាតុលាការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ បានឧបត្ថម្ភ មី ទឹកសុទ្ធ ប្រេងឆា ទឹកក្រូច ដល់ស្នងការដ្ឋាន ព្រមទាំងឧបត្ថម្ភថវិកាដល់មន្ត្រីនគរបាលចំនួន៣៥០នាក់ ដែលត្រៀមប្រចាំការនៅស្នងការដ្ឋាន ក្នុង១នាក់ ៥០,០០០រៀល ផងដែរ ចំពោះកម្លាំងជើងមុខព្រួញតាមគោលដៅ ឯកឧត្តម បាន ឧបត្ថម្ភរួចហើយ ។

សូមបញ្ជាក់ថា : ដើម្បីអនុវត្តតាមផែនការស្តីពីកិច្ចសហការ អនុវត្តដីកាតុលាការ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងចំនួន
៣៧៥នាក់ ។ ក្រៅពីកម្លាំងមានក្នុងផែនការរបស់គណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើផែនការផ្ទាល់ដោយឡែកមួយទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង ៕

You may have missed