
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កំណាត់ផ្លូវបេតុងទាំង៣ខ្សែខាងលើ រួមមាន ៖ ខ្សែទី១ ផ្លូវ១១៤ មានប្រវែង ៣៤០ម៉ែត្រ ទទឹង៥ម៉ែត្រ, ខ្សែទី២ ផ្លូវ១២៣ មានប្រវែង ១២៥ម៉ែត្រ ទទឹង៤ម៉ែត្រ និង ខ្សែទី៣ ផ្លូវ១២៥ មានប្រវែង ១៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលសរុបទាំង៣ខ្សែមានប្រវែង ៥៩៥ម៉ែត្រ និងប្រព័ន្ធលូទាំងអស់ ១០៦០កង់ ។ ហើយផ្លូវបេតុងនេះឆ្លងកាត់៥ភូមិគឺ ភូមិសាមគ្គី១ , ភូមិសាមគ្គី២, ភូមិសាមគ្គី៣, ភូមិព្រៃរដុក និងភូមិត្រពាំងអណ្ដូង ដែលជាមូលនិធិអភិវឌ្ឍរបស់អង្គការ លាភ ផងដែរ។
លោកចៅសង្កាត់ត្រពាំងក្រសាំង បានឱ្យដឹងថា ដោយសារតែថវិកា គំរោងមូលនិធិប្រចាំឆ្នាំមានកម្រិត សង្កាត់បានជ្រើសរើសផ្លូវណា ដែលជួបការលំបាកខ្លាំង លើកជាគម្រោងអាទិភាព ដាក់សុំការជួសជុលជាបន្ទាន់ ចំណែកផ្លូវផ្សេងៗទៀត នឹងដំណើរការពេលក្រោយតាមលទ្ធភាព ផងដែរ។
លោក មេភូមិសាមគ្គី៣ បានឱ្យដឹងដែរថា លោកពិតជាមោទនភាពខ្លាំងណាស់ដែលម្ចាស់គម្រោង បានដាក់គ្រឿងចក្រចុះមកស្ថាបនា ផ្លូវ និងដាក់ប្រព័ន្ធលូជូនបងប្អូនប្រជាពលរដ្ឋ ទាំង៥ភូមិខាងលើ ដែលបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរ ក៏ដូចជាបញ្ចៀសការជន់លិចដោយសារទឹកភ្លៀងនារដូវរស្សា។
លោក មេភូមិ ក៏បានផ្តាំផ្ញើ ថា ទោះបីមានផ្លូវល្អ ឬមិនល្អក៏ដោយ សំខាន់សូមបងប្អូន កុំរំលោភផ្លូវ រំលោភលូ ដែលនាំឱ្យផ្លូវរួមតូច លូស្ទះ ត្រូវចូលរួមថែរក្សាសមិទ្ធផលដែលទទួលបាននៅពេលនេះអោយបានគង់វង្សយូរអង្វែង។ សូមចូលរួមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អ រង់ចាំរថយន្តមកទទួលចាំបញ្ចេញសំរាម និងកុំបោះសំរាមចោលពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់