
អ្នកការទូតជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើងបាននិយាយថាឱកាសនៃការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញជាមួយសហរដ្ឋអាមេរិកកំពុងកាន់តូចទៅៗ។កាលពីថ្ងៃសុក្រលោក Cho Chol Su បាននិយាយថា កូរ៉េខាងជើងរំពឹងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការកាន់តែច្រើនលើងថែមទៀតដើម្បីធ្វើឲ្យមានទំនាក់ទំនងប្រក្រតីឡើងវិញនៅចុងឆ្នាំនេះ។លោក Cho បាននិយាយនៅឯសន្និសីទអន្តរជាតិស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងទីក្រុងម៉ូស្គូថា៖ «យើងបានផ្តល់ពេលវេលាយ៉ាងច្រើនដល់សហរដ្ឋអាមេរិក ហើយយើងកំពុងរង់ចាំចម្លើយនៅចុងឆ្នាំនេះ»។
លោកបាននិយាយទៀតថា ប្រសិនបើសហរដ្ឋអាមេរិកមិនចាត់វិធានការដើម្បីជួបយើងទេ មិនកាត់បន្ថយគំនុំ ការណ៍នេះនឹងក្លាយជាកំហុសដ៍ធំមួយ»។លោក Cho ជាប្រធាននាយកដ្ឋានកិច្ចការអាមេរិកខាងជើងរបស់ក្រសួងការបរទេសកូរ៉េខាងជើង។អត្ថាធិប្បាយរបស់លោកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Kwon Jong Gun ជាឯកអគ្គរដ្ឋទូតគោលចរណ៍របស់កូរ៉េខាងជើងនិយាយថា សមយុទ្ធយោធាដែលគ្រោងទុករវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើឲ្យការចរចានុយក្លេអ៊ែរមិនបានទទួលជោគជ័យ។ លោក Kwonបាននិយាយទៀតថា ការចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកជាការមិនស្មោះត្រង់។ការទូតនុយក្លេអ៊ែរ ភាគច្រើនបានត្រូវជាប់គាំងចាប់តាំងពីជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងខែកុម្ភៈកន្លងមក៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង