
ខេត្តព្រះសីហនុ ៖ លោកស្រី លី សុខងីម បានធ្វើសន្និសិទ្ធសារព័ត៌មានឆ្លើយតបនឹងការបកស្រាយរបស់លោកមេធាវី ហាក់ សៀកលីរួមទាំងកូនក្តី និងបញ្ជាក់បំភ្លឺជូនសាធារណជនយោង៖
– ពាក្យស្នើសុំ របស់ឈ្មោះ លី សុខងីម និង ឈ្មោះ អួង សនធីតា លេខ១០៤ របស់សាលាខេត្តព្រះសីហនុ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
– លិខិតសុំអន្តរាគមន៍ចូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
– ដីកាបញ្ជូនលេខ៩៧៦ របស់នាយកខុទ្ទកាល័យ សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ អន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
– ដីកាបញ្ជូនលេខ៨៧៨ និង៨៨១ របស់នាយកខុទ្ទកាល័យ សម្តេច ហ៊ុន សែន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ អន្តរាគមន៍ទៅឯកឧត្តមអភិបាលខេត្តព្រះសីហនុ។
– លិខិតយោបល់របស់អគ្គនាយករដ្ឋបាលនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។
– ពាក្យបណ្តឹងតវ៉ារបស់តតិយជន និងពាក្យសុំបញ្ចូលសហចុងចម្លើយបន្ថែម របស់ឈ្មោះ លី សុខងីម នៅសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
– លិខិតរបស់ក្រសួងមហាផ្ទៃអគ្គធិការដ្ឋាន ជម្រាបមកមេធាវី គី ប៊ុនទ្រាន ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
– របាយការណ៍របស់អធិការកិច្ចក្រសួងមហាផ្ទៃ ។
– របាយការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន ។
– ឯកសារបំភ្លឺរបស់មេធាវី ហាក់ សៀកលី ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩
– ពាក្យសុំជូនឯកសារពាក់ព័ន្ធ ចូលមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧
– ដីកាសម្រេច លេខ០១ក្រm«ណ»ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍
– ដីកាបញ្ជូន លេខ៣៦ រប.ឧ /២០១៧ ដាក់ចូលសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧
– មាត្រា៨, ៧៣, ២៤៧, ២៤៨, ២៤៩, ២៥០, ២៥១, ២៦១ នៃច្បាប់ភូមិបាល។
នាងខ្ញុំ លី សុខងីម អាយុ៣៩ ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ៤៣អឺ០ ផ្លូវលេខ១២៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងប្រជាជន៣១គ្រួសារ ដែលរស់នៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាំងពីឆ្នាំ១៩៨៤មកម្លេះ គឺជាម្ចាស់ដីដើមទំហំ៨៨ហិចតា យ៉ាងពិតប្រាកដ។
យើងខ្ញុំសូមជម្រាបសាធារណជន និងលោកមេធាវី ហាក់ សៀកលី ឲ្យបានជ្រាបថា ពាក្យដែលលោកមេធាវីលើកឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ៖ ទី១ លោកមេធាវីបានលើកឡើងថា «កូនក្តីលោក បានទិញដីពីម្ចាស់ដីទាំងអស់ជាជនជាតិខ្មែរ មិនមែនជាជនជាតិចិនដូចការចោទប្រកាន់របស់យើងខ្ញុំឡើយ»
ការបំភ្លឺខាងលើនេះ ជាការបំផ្លើស គ្មានការពិត ក្នុងចេតនាទុច្ចរិតគ្មានឯកសារយោងផ្លូវច្បាប់បញ្ជាក់។
យើងខ្ញុំសូមឆ្លើយតបជាមួយនឹងផ្លូវច្បាប់ ដោយភ្ជាប់ឯកសារយោង ជូនសាធារណៈជន និងមេធាវី ហាក់ សៀកលី រួមទាំងកូនក្តីលោកមេធាវីផងដែរ៖ កូនក្តីលោកបានទិញដីពីម្ចាស់ដើមជាអ្នកលក់ឲ្យ គឺជនជាតិចិន៣នាក់មានឈ្មោះដូចជា៖ ឈ្មោះ អ៊ាម ហ៊ឈន, ឈ្មោះ យេ ម៉ីហុង និងឈ្មោះ តាំង អៀងទី ឈ្មោះជនជាតិចិនទាំង៣នាក់នេះត្រូវបានក្រសួងមហាផ្ទៃធ្វើអធិការកិច្ចរកឃើញថា ពុំមានឈ្មោះជនជាតិចិនទាំងបីនេះចូលសញ្ជា តិខ្មែរតម្កល់ទុកនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឡើយ (មានលិខិតរបស់ក្រសួងមហាផ្ទៃអគ្គធិការដ្ឋាន ជម្រាបមកមេធាវី គី ប៊ុនទ្រាន ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ជាភស្តុតាងតាមផ្លូវច្បាប់)។ ឈ្មោះជនជាតិចិនទាំង៣ខាងលើនេះមានឈ្មោះក្នុងប័ណ្ណកម្មសិទ្ធិអចលនវត្ថុលេខដូចជា៖ប័ណ្ណលេខ CI-1235 , CI-1236 , CI-1226 , CI-1233 , CI-1223 , CI-1229 , CI-1225 , CI-1247 , CI-1249 , CI-1246 , CI-1245 , CI-1248 , CI-1230 , CI-1232 , CI-1227 , CI-1231 , CI-1234 , CI-1221 , CI-1224 , CI-1217 , CI-1218 , CI-1219 , CI-1220 , CI-1222 , CI-1216 , CI-1250 , CI-1252 , CI-1255 , CI-1251 , CI-1253 , CI-1256 , CI-1258 , CI-1260 , CI-1257 , CI-1228 , CI-1259 តើផ្លូវច្បាប់កូនក្តីលោកទិញដីពីជនជាតិចិនទាំងបីដែលមានអត្តសញ្ញាណប័ណ្ណក្លែង តើត្រឹមត្រូវតាមច្បាប់ទេ? ហើយមានមនុស្សពិតប្រាកដដែរឬទេ?បច្ចុប្បន្នគាត់រស់នៅឯណា? បង្ហាញមុខមកឲ្យសាធារណៈជនបានឃើញ? ដែលលោកមេធាវីថាកូនក្តីលោកទិញពីជនជាតិខ្មែរនោះ? ម្យ៉ាងទៀតប្រជាពលរដ្ឋ៣១គ្រួសារដែលរស់នៅលើដីតាំងពីឆ្នាំ១៩៨៤ យើងខ្ញុំមិនបានលក់ដីឲ្យកូនក្តីលោកមេធាវីសោះ! ចុះហេតុអ្វីលោកមេធាវីហ៊ានបកស្រាយបំផ្លើសការពិតថាកូនក្តីលោកទិញពីម្ចាស់ដើមបែបនេះទៅវិញ?
ទី២ លោកមេធាវីបានលើកឡើងថា «អត្តសញ្ញាណប័ណ្ណរបស់ជនជាតិចិនទាំងបី ត្រូវបានចេញឲ្យប្រើប្រាស់តាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមកម្លេះ ដូច្នេះពុំអាចបន្សល់នូវឯកសារតម្កល់ទុកណាមួយរហូតបច្ចុប្បន្នបាននោះទេ»
ការបំភ្លឺខាងលើ របស់លោកមេធាវី ហាក់ សៀកលី គឺគ្មានហេតុផល គ្មានឯកសារផ្លូវច្បាប់ និងទំលាក់កំហុសដល់ស្ថាប័នអត្តសញ្ញាណកម្មថាមិនចេះទុកដាក់ឯកសារប្រជាពលរដ្ឋ។
បើពិតដូចការបកស្រាយរបស់លោកមេធាវី សូមលោកមេធាវី ធ្វើលិខិតអញ្ជើញជនជាតិចិនទាំងបីនាក់ខាងលើ ចេញមុខបំភ្លឺជាសាធារណៈនិងភ្ជាប់ឯកសារផ្លូវច្បាប់ តើជនជាតិចិនទាំងបីនាក់នេះគាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹងដោយរបៀបណា? បើគាត់មិនដែលបានរស់នៅលើនេះទាល់តែសោះ! ពិសេសអជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក មិនដែលស្គាល់ជនជាតិចិន ឈ្មោះ អ៊ាម ហ៊ឈន, ឈ្មោះ យេ ម៉ីហុង និងឈ្មោះ តាំង អៀងទី ទេ។ តើពួកគាត់ទិញដីពីអ្នកណា ឬបានពីណាមក? ម្យ៉ាងទៀត តើជនជាតិចិនទាំង៣នាក់នោះ ដែលលោកមេធាវីអះអាងថាជាជនជាតិខ្មែរ តើពួកគាត់ហ៊ានជួបតទល់នឹងប្រជាជន៣១គ្រួសារ ដែលជាសាក្សីរស់ដែរឬទេ?
ទី៣ លោកមេធាវី ហាក់ សៀកលី បានលើកឡើងថា «តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ ថាការប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដើមទាំងបីនាក់ ពុំមានឯកសារតម្កល់ទុកនៅការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទេ ការបញ្ជាក់បែបនេះ ពុំមែនបានសេចក្តីថា អត្តសញ្ញាប័ណ្ណទាំងនោះក្លែងក្លាយឡើយ ដោយសារថាមានការផ្លាស់ប្តូរគំរូនៃការធ្វើអត្តសញ្ញាណប័ណ្ណច្រើនលើករួចមកហើយ»
ការបំភ្លឺខាងលើនេះ ជាការបំផ្លើសគ្មានការពិត និងទំលាក់កំហុសដល់ការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងស្រុង។
យើងខ្ញុំសូមឆ្លើយតបជាមួយនឹងផ្លូវច្បាប់ និងបង្ហាញឯកសារយោងជូនលោកមេធាវី ហាក់ សៀកលី រាល់ឯកសារបញ្ជាក់អត្តសញ្ញាណទាំងអស់របស់ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែត្រូវបានក្រសួងមហាផ្ទៃតម្កល់ទុករាល់គ្រប់ឯកសារ មិនថាអត្តសញ្ញាណប័ណ្ណគំរូថ្មី ឬគំរូចាស់ គឺមានតម្កល់ទុកច្បាប់ដើម។ ម្យ៉ាងវិញទៀតទាំងរបាយការណ៍របស់អធិការកិច្ចក្រសួងមហាផ្ទៃ និងរបាយការណ៍បំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិចិនទាំងបីនាក់ខាងលើ មិនមែនជាប្រជាជនក្នុងភូមិពូធឿងទេ។ តើជនជាតិចិនទាំងបីនាក់នេះបានដីនោះមកពីណា? ទោះបីជាលោកមេធាវី ហាក់ សៀកលី លោកខំបកស្រាយបំផ្លើសការពិត បិទបាំងយ៉ាងណាក៏ដោយ មាសសុទ្ធ កុំខ្លាចភ្លើង សូមលោកមេធាវីមេត្តាបង្ហាញភស្តុតាង ដើម្បីឲ្យមតិសាធារណៈជនពិចារណាឡើងវិញអំពីការបកស្រាយនេះ ក្នុងនាមលោកមេធាវីជាអ្នកច្បាប់។
Video Player
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង