
កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចាប់យកទៅរំលោភ រួចសម្លាប់បោះចូលទៅក្នុងទឹកស្រះ យ៉ាងអាណោចអធម្មបំផុត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារកុមាររីរងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា កុមារីរងគ្រោះ គឺជាកូនទី៤ នៅមុនពេលកើតហេតុ គឺយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃពិធីបុណ្យអកអំបុក សំពះព្រះខែ នៅក្នុងវត្តកងមាស បានរៀបចំពិធីបុណ្យអកអំ បុកសំពះព្រះខែផងដែរ ហើយក្នុងវេលាយប់នោះ ឪពុកម្ដាយ រួមទាំងកូនបីនាក់ទៀត ក៏បានទៅចូលរួមក្នុងពិធីបុណ្យនៅឯវត្ត ដោយទុកឲ្យកូន២នាក់បងប្អូន ជាមួយនិងកុមារីរងគ្រោះដេកនៅលើគ្រែក្រោមផ្ទះ។ បន្ទាប់ពីឪពុកម្ដាយត្រឡប់មកពីវត្តវិញ នៅវេលាម៉ោងប្រមាណជាង១១យប់ ទៅហើយ មិនឃើញកូនស្រីច្បង(កុមារីរងគ្រោះ) ដេកនៅលើគ្រែជាមួយប្អូននោះទេ ក៏មានការភ្ញាក់ផ្អើល និងបាននាំគ្នាដើររកទាំងយប់ នៅគ្រប់ទីកន្លែងតែរកមិនឃើញ។
រហូតដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយស្រាវជ្រាវរក ហើយក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ ក៏បាននាំគ្នាបន្តដើររក នៅគ្រប់ទីកន្លែងជុំវិញភូមិ និងក្នុងវត្តរហូតដល់ម៉ោង៣ជាង តែរកពុំឃើញ។ អ្នកភូមិក៏បាននាំគ្នាចុះក្នុងស្រះមួយកន្លែង ស្ថិតក្នុងបរិវេណវត្ត ទើបបានប្រទះឃើញសពកុមារីរងគ្រោះស្លាប់នៅក្នុងទឹកស្រះនោះបាត់ទៅហើយ។
សពកុមារីរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យឃើញមានស្នាកស្នាមដាច់រហែកប្រដាប់ភេទ និងមានស្នាមជាច្រើនកន្លែងទៀត ដែលសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ការស្លាប់របស់កុមារីរងគ្រោះខាងលើនេះ គឺជាករណីចាប់រំលោភសម្លាប់ ហើយដើម្បីបំបិតភស្តុតាង ជនល្មើសបានយកក្មេងស្រីរងគ្រោះទម្លាក់ចូលទៅក្នុងទឹកស្រះ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ជនល្មើសមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ក៏ប៉ុន្តែ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់