
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពតាំងពីឆ្នាំ២០០៨មកដើម្បីថែរក្សាសុវត្ថិភាពជួនពលរដ្ឋឲ្យកាន់តែល្អប្រសើរ។បន្ទាប់ពីដាក់ចេញគោលនយោបាយនេះពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ។ទោះជាយ៉ាងណារហូតមកដល់បច្ចុប្បន្ននេះគេសង្កេតឃើញថាភាពអសកម្មនៅតែកើតមានជាហូរហែដូចជាចោរ លួច ឆក់ ប្លន់ស្ទើររាល់ថ្ងៃនៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ប្រជាពលរដ្ឋរស់នៅក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាបច្ចុប្បន្នមេខ្លោងឈ្មោះទ្រីនិងឈ្មោះធា បើកសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ យ៉ាងគឃ្លើនដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់នោះទេ។ អភិបាលស្រុកត្បូងឃ្មុំ ក៏ដូចជាអធិការនគរបាលស្រុកត្បូងឃ្មុំ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា សម្ងំទទួលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ឈ្មោះ ទ្រី និងឈ្មោះ ធា ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីពង្រឹងសន្តិសុខសង្គម។ ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ដោយមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ។ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងវង់បៀរនិងចែកចាយគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយធំ ត្រូវបានឈ្មោះទ្រីនិងឈ្មោះ ធាបើកលេងក្នុងចំការចំប៉ី ភូមិទួលទ្រា ឃុំជប់ ស្រុកមេមត់ ហើយចាប់ផ្ដើមពីម៉ោង១២ថ្ងៃត្រង់រហូតដល់ព្រលប់ឬដល់យប់ជ្រៅទៀតផង។ ប្រភពខ្លះបានឲ្យដឹងថាមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក បានដឹងយ៉ាងច្បាស់ជុំវិញករណីឈ្មោះ ធា និងឈ្មោះ ទ្រី បើកសង្វៀនបញ្ជល់មាន់ក្នុងចម្ការចំប៉ី ។ប៉ុន្តែគេមិនចាត់វិធានការទប់ស្កាត់ឡើយ ហើយសម្ងំទទួលផលប្រយោជន៍ទៅវិញ។ប្រជាពលរដ្ឋក្នុងឃុំជប់បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។ តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលក្នុងមូលដ្ឋានពួកគាត់ នាំឲ្យកើតមានបទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភ ជាពិសេសអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបទល្មើសគ្រឿងញៀនផងដែរធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យអនុវត្ដន៍កាលពីខែ ឧសភា ឆ្នាំ ២០០៨ ដោយក្នុងនោះមានប្រាំចំណុច ទី១ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ទី២ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទី៣ គ្មានអំពើអនាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ទី៤ គ្មានក្មេងទំនើង និងទី៥ គ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់យ៉ាងក្នុងប្រទេស ការប្រើប្រាស់អាវុធខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទជាដើម។ល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោងនិងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់