
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះពិធីសិតព្រះពុទ្ធបដិមា សម្ភោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងចែកអំណោយជូនដល់ចាស់ជរា ចំនួន៥០០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្តរតនារាម (ហៅវត្តផ្សារកណ្តាល) ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជេីងគោក។
អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា។
ក្នុងពិធីនេះដែល ឯកឧត្តម ហ៊ុន ម៉ាណែត និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បាននាំយកអំណោយមួយចំនួនចែកជូនចាស់ជរា ចំនួន៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន:
១. អង្ករ ២៥គីឡូក្រាម
២. មី ១កេស
៣. ប្រេងឆា ១ដប
៤. ស្ករស ១គីឡូ
៥. អំបិល ១គីឡូ
៦. ប៊ីចេង ០.៥គីឡូ
៧. ទឹកត្រី ១យួរ
៨. ទឹកសុីអុីវ ១យួរ
៩. ត្រីខ ១យួរ
១០. សាប៊ូ ១កញ្ចប់
១១. ថ្នាំពេទ្យ ១ប្រអប់ (បំបាត់ផ្តាសសាយ និងក្អក)
១២. ថវិកា ២០,០០០រៀល
និងបានចូលបច្ច័យសម្រាប់កសាងវត្តចំនួន ៥០លានរៀល ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ លោកតា លោកយាយ អ៊ុំ ពូ មីង ផងដែល។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង