Fri. Apr 18th, 2025

ខេត្តពោធិសាត់៖សេចក្តីរាយការណ៍បានឲ្យដឹងថាបទល្មើសេនេសាទ​ប្រើឧបករណ៍អួនគូរឬអូនកែច្នៃ ឬយ៉ាំងកាវអូសយកមច្ឆជាតិ​គ្រប់ប្រភេទ​នៅតំបន់​បឹងទន្លេសាបក្នុងស្រុកក្រគរខេត្តពោធិសាត់បានចាប់ផ្តើម​​រៀបជើងព្រួលធ្វើសកម្មភាពនេសាទល្មើសហើយ ដោយក្រុមអ្នកនេសាទទាំងនោះកំពុងតែរៀបចំចែករំលែកផល​ប្រយោជន៍​អ្នកពាក់ព័ន្ធទាំងអស់​ដើម្បីសម្រួលឲ្យការធ្វើសកម្មភាព​នេសាទល្មើសច្បាប់របស់ពួកគេដែលប្រព្រឹត្តទៅបានដោយរលូននោះគឺចាប់ពីពេលនេះតទៅ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថាក្រុមអ្នកនេសាទល្មើសច្បាប់ប្រើឧបករណ៍អួនគូរឬអូនកែច្នៃ ឬយ៉ាំងកាវចាប់ផ្តើម​រត់ការបែងចែក​ផលប្រយោជន៍​ជូនស្ថាប័នពាក់ព័ន្ធដោយចំណាយប្រមាណ២២០លានរៀលសម្រាប់ទូកអូសអួនមួយវង់ ។ ដោយក្រុមអ្នកនេសាទប្រើឧបករណ៍អួនកែច្នៃទាំងនោះរៀបចំផែនការសកម្មភាពនេសាទល្មើសច្បាប់ពីចំណុចកំពង់លួងក្នុងស្រុកក្រគរនៃទឹកដីខេត្តពោធិសាត់។ក្រុមនេសាទល្មើសច្បាប់ទំាងនោះ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកបែប នេះរត់ការ គឺដើម្បី​ឲ្យពួកគេ​អាចធ្វើសកម្មភាពនេសាទ អូស​អួនកែច្នៃ បាន​ពេញមួយរដូវ ប្រាំងខាងមុខនេះ ។ ​អួនកែច្នៃ អូសដោយម៉ាស៊ីនធំៗ មាន៦ម៉ាស៊ីន ដែលអាចអូសទាញធ្វើសកម្មភាពចាប់យកផលត្រីបានគ្រប់ប្រភេទ ទៅតំបន់ទឹករាក់និងទឹកជ្រៅៗ !! ។សកម្មភាពនេសាទប្រើឧបករណ៍អួនគូរឬអូនកែច្នៃ ឬយ៉ាំងកាវនេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងូដល់បរិស្ថានបឹងទន្លេសាបនិងធ្វើអោយហិនហោចអស់នូវហ្វូងមច្ឆជាតិយ៉ាងលឿនបំផុតឆ្ពោះទៅអនាគតខាងមុខ។តាមប្រភពខាងលើបានឲ្យដឹងទៀតថាពួកឈ្មួញ​ដែលក្រុមអ្នកនេសាទប្រើឧបករណ៍អួនកែច្នៃល្មើសច្បាប់ទាំងនោះមានទូក​ម៉ាស៊ីនធំៗ ត្រៀមបម្រុងសម្រាប់ប្រព្រឹត្តបទល្មើសនេសាទ​នៅចំណុចខាងលើនៃតំបន់បឹងទន្លេសាប​។ មិនតែប៉ុណ្ណោះការធ្វើសកម្មភាពនេសាទល្មើសច្បាប់ប្រើឧបករណ៍អួនគូរឬអូនកែច្នៃឬយ៉ាំងកាវនេះមិនមែនទើបតែកើតឡើងសម្រាប់ឆ្នាំនេះទេគឺកើតឡើងជារៀងរាល់ឆ្នាំហើយបើតាមប្រភពបានឲ្យដឹងថាអ្នកប្រព្រឹត្តនោះគឺមុខដដែលៗ ។
ច្បាប់ស្តីពីជលផល ជំពូកទី៥(ហាមឃាត់ដាច់ខាត)មាត្រា២២;
៨_អួនអូសគូឬអួនហ៊ុមរួមផ្សំភ្លើងឲ្យត្រីឬវារីសត្វកុំ
១០-អួនអូសគ្រប់ប្រភេទនៅទឹកសាបនិងឈិបយន្ត។
៧-ការនេសាទដោយឧបករណ៍ម៉ាញ់នាម ជនមង
ក្រឡុកមងអូសឈ្នាងអូសលៀសឬខ្ចៅនៅទឹកសាបអូសឬរុញដោយកម្លាំងម៉ាស៊ីន។
មាត្រា៨២:បុគ្គលដែលបានផ្តល់មធ្យោបាយ ឬបានបញ្ជា ឬបានសម្រួលឲជនណាមួយប្រព្រឹត្តបទល្មើសជលផលត្រូវចាត់ទុកថា: ជាអ្នកសមគំនិតហើយត្រូវ
ផ្តន្ទាទោសតាមបទប្បញ្ញត្តិនៃច្បាប់នេះដូចគ្នានិង
អ្នកប្រព្រឹត្តបទល្មើសផ្ទាល់ដែរ ។ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង លើកយកនូវប្រភពបែកធ្លាយផែនការសកម្មភាពនេសាទល្មើសច្បាប់ខាងលើមកចុះផ្សាយនេះគ្មានបំណងអ្វីក្រៅពីជាសារមួយជូនដល់ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការតាមដាននិងទប់ស្កាត់ អោយមានប្រសិទ្ធភាពដើម្បីថែរក្សាមច្ឆជាតិអោយបានគង់វង្យនិងទិន្នផលត្រីឲ្យមានកើនឡើង៕

You may have missed