
បាត់ដំបង ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះអ្នកលក់ចាប់ហួយមួយខ្នងខ្ទេចគ្មានសល់ នៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទីទៀបភ្លឺស្ថិតនៅត្រង់ចំណុច ភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគនរបាលស្រុកគាស់ក្រឡបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ករណីអគ្គីភ័យនេះបានកើតឡើងនៅចំណុច ភូមិបឹងរំាង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្ដាលអោយឆេះតូបលក់ដូរឥវ៉ាន់ចាប់ហួយមួយទំហំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ។
លោកបន្តទៀតថា ម្ចាស់តូបឈ្មោះ សុំ សាវុន ភេទប្រុស អាយុ៤០មុខរបរលក់ដូរមានទីលំរស់ក្នុងភូមិឃុំកើតហេតុខាងលើ។
នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះនេះដែរ សរុបការខូចខាតៈឆេះលុយខ្មែរអស់១០លានរៀល លុយបាតចំនួន២០០០បាត ឥវ៉ាន់ចាប់ហួយសរុបប្រមាណ៨០លានរៀល (ប៉ែតសិបលានរៀល)។
លោកអធិការបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការណ៍ជួយសង្គ្រោះនេះដែរបាន ប្រើប្រាស់ឡានពន្លត់អគ្គីភ័យអស់៣ឡានស្មើនឹង១៨គីប និងឡានដឹកទឹករបស់ក្រុមហ៊ុន ណឹម ម៉េង មួយឡានស្មើនឹង១២គីបសរុបប្រើប្រាស់ទឹកអស់៣០ម៉ែត្រគីបផងដែរ។
បើយោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះខាងលើ បានប្រាប់សមត្ថកិច្ចថា មុនដំបូងឡើយមូលហេតុ បណ្តាលមកពីភ្លើងចង្រ្កានខ្ទាតចំកាដុងសាំង ដែលនៅជាប់នឹងផ្ទះបាយទើបបានជាមានករណីនេះកើតឡើងតែម្តង តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់