កំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅបរិវេណវត្តអង្គជុំព្រែទប់ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។ អង្គវេទិកានេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
សូមបញ្ជាក់ថា ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណូមពរចំនួន១៣ចំណុច។ ក្នុងនោះត្រូវបានដោះស្រាយភ្លាមៗចំនួនពីរករណី។ ក្រៅពីនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានតម្រូវឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រាចចុះសិក្សារាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពរដោយ
កំណត់រយៈពេល១៥ថ្ងៃ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីឈានទៅធ្វើការដោះស្រាយ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង