
កំពង់ចាម៖ស្ពានបាឡេ កៀនជ្រៃ ស្រុកកំពង់សៀម បានបេីកឲ្យដំណេីរការចរាចរណ៍ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់តាមរថយន្តធុនតូច ជាបណ្តោះអាសន្នហេីយ ខណៈក្រុមកងវិស្វ័កម្មរបស់ក្រសួងការពារជាតិ កំពុងបុកគ្រឹះសាង់សង់ស្ពានថ្មថ្មីមួយទៀត ដែលមានទំហំធំជាងមុន។
នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចុះពិនិត្យមេីលក្រុមកងវិស្វ័កម្ម នៃក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងធ្វេីស្ពានដែកបាឡេ ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ដេីម្បីសម្រួលការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋឆ្លងទៅក្រុងកំពង់ចាម ឬពីក្រុងកំពង់ចាម ឆ្ពោះទៅស្រុកស្ទឹងត្រង់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះជាដេីម។ ព្រោះកន្លងមកស្ពានថ្មកៀនជ្រៃ ស្រុកកំពង់សៀម រងការប៉ះពាល់ដោយសារទឹកហូរច្រោះដីដល់គ្រឹះសសរស្ពាន ទេីបធ្វេីឲ្យស្ពានថ្មត្រូវកំទេចចោលក្រែងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដោយផ្អាក់ចរាចរមួយរយៈសិន ខណៈត្រូវធ្វេីដំណេីរតាមផ្លូវវៀងវិញ។
ក្នុងឱកាសនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញក្រុមកងវិស្វ័កម្ម ដែលកំពុងមមាញឹកស្ថាបនាស្ពានថ្មមួយខ្សែទៀតដែលមានទំហំជាងមុន ដោយសន្យាថាខិតខំប្រឹងធ្វេីឲ្យទាន់មុនរដូវទឹកឡេីង៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង