
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានក្លែងឯកសណ្ឋាន នគរបាលពាក់សក្តិ៣ រួចជិះម៉ូតូដេញកាក់ម៉ូតូ យុវជនម្នាក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុច មុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609 រីឯជនសង្ស័យ ដែលបន្លំជាប៉ូលិស មានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 ។
ប្រភពពីជនរងគ្រោះ បានប្រាប់BBNថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯក សណ្ឋានប៉ូលិស ជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ បានកាក់ម៉ូតូសុំឆែកឆេរ ។ ឆែកឆេររួច រកមិនឃើញអីសោះ ក៏គំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិស សក្តិ៣នោះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែមិនព្រមឆ្លើយសោះ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ អញ្ជើញប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ ។ក្រោយសួរនាំ ប៉ូលិសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមវិតិធីនៃច្បាប់ ៕





More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់