Fri. Apr 18th, 2025

ភ្នំពេញ ​៖ ​​​​​​​​​ជនសង្ស័យចំនួន០​៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ០២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ០១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវបេតុង មុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ​ទាំង​៣នាក់នោះមានទី១.ឈ្មោះ​​ មួន​ ភិរក្ស័​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​រៀនជួសជុលម៉ូតូ​ ស្នាក់នៅ​ភូមិ​កន្ទោងខាងជើង​ ​សង្កាត់​កន្ទោក​ ខណ្ឌកំបូល​។ ទី២,ឈ្មោះ​ កែវ សុភាព ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ទី៣,ឈ្មោះ គង់ ប៊ុនសី ភេទប្រុសអាយុ ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយស្រ្តីជាប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះឡើយ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ០២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1HI-0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវេងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ។ ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់។ ដោយសារមានការភ័យខ្លាចជនរងគ្រោះ០២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ហើយភ្លាមលោកវរសេនីយ៍ឯក យឹម សារ៉ាន់បាន ស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នៅវេលាល្ងាចថ្ងៃដដែលរួចនាំទៅសាកសួរ ហើយជនសង្ស័យបានសារភាពថាបន្ទាប់ពីប្លន់បានឈ្មោះ គង់ ប៊ុនសី បានយកទៅលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួននៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រៀមបញ្ចេញយកទៅលក់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា នោះ ។មិនតែប៉ុណ្ណោះកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់បានសម្រេច៣លើកមកហើយ ហើយឈ្មោះ គង់ ប៊ុនសី គឺជាអ្នកយកម៉ូតូទៅកាក់ទុក និងជាអ្នកយកទៅលក់ទាំងអស់ ពេលនេះកម្លាំងនគរបាល
កំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

You may have missed