
ភ្នំពេញ៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោព ហេង សុភា ភេទប្រុសអាយុ៣៥ ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះទោសនៅពេលក្រោយ ។
ការសម្រេចឃុំខ្លួនជនជាប់បែបនេះ បន្ទាប់ពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើឈ្មោះ ហេង សុភា អាយុ៣៥ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឲ្យខូចខាតដោយចេតនា បទល្មើសដែលមានបញ្ញាត្ដិនិង ផ្ដន្ទាទោសតាមមាត្រា២១៨ និង ៤១០ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ នឹង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហេង សុភា ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ ការតាមនីតិវិធី ពាក់ព័ន្ធ សកម្មភាពគប់ដប់សាំងបម្រុងដុតភោជនីយ៍ដ្ឋានបឹងឈូក បង្កឲ្យមានរបួសស្នាមដល់បុគ្គលិកក្នុងស្ថានីយ៍ប្រេងឥន្ធនៈម្នាក់ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
គួររំលឹកថា កាលពីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៥ និង ៣០នាទី ជនសង្ស័យខឹងបុគ្គលិក ភោជនីដ្ឋានបឹងឈូក ដើរជាន់បែកទុយោទឹក នៅក្បែរហាង ក៏ឡើងទៅលើផ្ទះជាន់ទី២ យកដុំថ្ម និងកាំបិតប៉័ងតោគប់ទៅលើដំបូល ហាងខាងលើបណ្តាលឲ្យធ្លុះធ្លាយ ពេលនោះ ឈ្មោះសុខ ហេងចេញមកមើល ស្រាប់តែជនសង្ស័យយកដំបង ដែកបួនជ្រុងគប់ត្រូវពោះជាំ រួចគេចខ្លួន។
រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង០១និង ០០នាទី ជនសង្ស័យយកដុំថ្មគប់ទៅលើដំបូលភោជនីយ៍ដ្ឋានខាងលើម្តងទៀត យកដុំថ្ម និងកាំបិតប៉័ងតោគប់ទៅលើដំបូល ហាងខាងលើបណ្តាលឲ្យធ្លុះធ្លាយនិងយកជំពាមកៅស៊ូបាញ់មកលើបង្អួចកញ្ចក់ ភោជនីយ៍ដ្ឋានបណ្តាលឲ្យធ្លុះ០៣កន្លែង រួចគេចខ្លួន។
លុះដល់ម៉ោង០៨និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង០១និង០០នាទី កន្លងមកជនសង្ស័យធ្លាប់យកដបសាំងគប់មក លើភោជនីយ៍ដា្ឋនខាងលើបណ្តាលឲ្យឆេះទ្វារផ្នែកខាងក្រោយ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់