Thu. Nov 21st, 2024

ជនជាតិថៃម្នាក់គាំងបេះដូងស្លាប់ក្នុងបន្ទប់សណ្ឋាគារ

ប៉ៃលិនមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476

ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។

ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។

ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

You may have missed