Thu. Nov 21st, 2024

កាស៊ីណូ​777 ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ទាយ​ចក្រី បើក​អោយ​ពលរដ្ឋ​ខែ្មរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹកគគ្រេង រីឯ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​

កាស៊ីណូ​777 ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ទាយ​ចក្រី បើក​អោយ​ពលរដ្ឋ​ខែ្មរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹកគគ្រេង រីឯ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​
07/11/ 2024
ព្រៃវែង ៖ បុគ្គល​ម្ចាស់​កាស៊ីណូ​យីហោ 777 បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​លេង​ស៊ីសង​ខុស​ច្បាប់​យ៉ាង​គគ្រឹក គ​គ្រេង រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​!​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា កាស៊ីណូ 777 កំពុង បេ​ី​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ដោយ​សេរី​ចាក់​ភ្នាល់​ដាក់​លុយ​សុីសង​ខុសច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង យូគី​យ៉ាង​គគ្រឹកគគ្រេង រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​! បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​!​។​អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កា​សុីណូ 777 បេ​ី​ក​អោយ​ក្រុម​ញៀន​ល្បែង​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​គឺ​ជល់​មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹក គគ្រេង​ធ្វើអោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ប្រើ​អំពេី​ហឹង្សា​គ្រួសារ​គ្រឿងញៀន​ជាដើម​ចមចេញ​ពី​ល្បែង​សុីសង​នេះឯង​។​

​ករណី​កាស៊ីណូ​777​បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀត ណា​ម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ ចូល​លេង​ល្បែង​សុីលង​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ខាងលើ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​មិនទាន់​ចាត់​វិធាន ការបង្ក្រាប​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​សុវត្ថិភាព​ទាំង​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះ​ទេ​។​ហេតុនេះ​ហើយ​លោក សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង និង​លោក ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង មិនគួរ​មេ​ី​ល​រំលង​ភាព​អសកម្ម​របស់លោក ចៅហ្វាយស្រុក​ព្រះស្តេច​និង​លោក ជៃ សេង ហ៊ាង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​បណ្តោយ​ឲ្យ​ម្ចាស់​កាសុីណូ​777 បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀ​ណាម ឆ្លង ដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ជល់​មាន់​ទ្រង់ទ្រាយ​ធំ នៅក្នុង​កា​សុីណូ 777​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​មិន​ព្រម​ទប់ស្កាត់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​លោកនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ម្ចាស់កា​សុីណូ 777 ដែល​ហ៊ាន បេ​ី​ក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹក គគ្រេង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ទប់ស្កាត់​និង​បង្ក្រាប អោយមាន​ប្រសិទ្ធភាព ដេ​ី​ម្បី​បង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​មូលដ្ឋាន ៕

You may have missed