Thu. Nov 21st, 2024

រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត

រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត !
11/11/2024
​ ប្រជា​ពល​រដ្ន​និង​សង្គម​ស៊ីវិល​មាន​ការសង្ស័យ​ចំពោះ​ទីតាំង​មួយ​កន្លែង​ខាង​លើ​ផ្លូវ​តាម​ជាប់​ប្រឡាយទឺក ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថា​ជា​ទីតាំង​កន្លែង​ផលិត​បារី ចិន​សង្ស័យ​អត់​ច្បាប់​គ្មាន​អាជ្ញា​បណ្ណ័​ឡើយ? របស់​ក្រសួង​ពាណិជ្ជកម្ម ក្រ​សួងេ​សដ្នកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស​ត្រូវ​មានការ​អនុញ្ញាត​ចេញពី​ក្រសួង​ឧស្សាហកម្ម ដែល​មាន​ព្រំប្រទល់​ជាប់​និង​ខេត្ត​កណ្ដោល ដែល​ធ្វើឲ្យ​ប្រជាពលរដ្ន​រង​នៅ​ធ្លុំ​ក្លិន​ជាតិពុល និង ប៉ះពាល់​ដល់​សុខភាព​ក្មេងៗ​តូច​ទៀត​ពិតជា​ខ្លាំង​មែន​ម្ចាស់​ទីតាំង​ផលិត​បារី រឺ​អាជ្ញាធរ​ចុះ​ទៅ​គោះ​ទឺក​បង្អើល​ត្រី​ទេ​ដឹង ?
​កន្លង​មក​អង្គភាព​សារព័ត៏មាន​យើង នឹង​សារព័ត៏មាន​ចុះ​ផ្យាយ​ជា​បន្តបន្ទាប់​ពី​មួយ​ទី​មួយ​ក្នុង​ការជំរុញឲ្យ​​ម​ន្រី្ទ​កា​រងារ អាជ្ញាធរ ប៉ុស្ដី អធិកា​រដ្នា​ន​នគរបាល​ដង្កោ និង លោកស្រី​អភិបាល​ខណ្ឌ​ដង្កោ​បំភ្លឺ​ក្នុងរ​ណីរោង​ខាងលើ ។​
​បើ​យោង​ទៅតាម​ផ្លូវច្បាប់​ដែល​បាន​ចែង​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ម៉ាក​ផលិតផល ឈ្មោះ​បារី​ប្រភេទ​អ្វី​ឲ្យ​ច្បាស់លាស់ ខ្នាត​តូច មធ្សម និង​ខ្នាត​ធំ​និង​ចាំបាច់​ត្រូវតែ​ផ្ដល់​ជូន​ទៅ​តាម​ចំនួន​ដែល​បាន​សុំ​ពី​ម្ចាស់​សហគ្រាស​ដើម្បី​អនុវត្ត​ន៏​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ។​
​បើ​តាម​ការ​ផ្ដល់ព័តីមាន​ប្រាំ​ថ្ងៃមុន​កម្លាំងចំរុះ​អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក​ប៊ុន​ណា​រុំ អភិបាលរង​ខណ្ឌ​ជាគ​ណះ​បញ្ជា​ក្រុមការងារ​ចុះ​បង្រា្ក​ប​ម្ដង​រួច​ហើយ តែ​រក​មិនឃើញ​បារី​អី​ទេ​! លោក​មេ​ប៉ុស្ដី​រដ្នបាល​នគរបាល​ទៀន ប្រាប់ថា​អត់​មាន​ឃើញ​អ្វី​ឡើយ​។

​លោក​ចៅសង្កាត់​ទៀន​ប្រាប់​ដែរ​ថា​គាត់​ពិតជា​បាន​ឃើញ​កញ្ចប់​បារី តែ​មិនឃើញ​ដើម​បារី​អ្វី​ឡើយ ! ប៉ុន្តែ​មាន​ធុំក្លិន​បារី ថ្នាំជក់​ពិតប្រាកដ​នៅ ថ្ងៃ ខែ ដែល​គាត់​បាន​ចូលរួម​ចូល​បង្រា្ក​បជា​មួយក្រុម​កម្លាំងចំរុះខ​ណ្ឌ​កន្លងមក ។ លោក​អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​ដង្កោ ប្រាប់ថា​លោក​នឹង​ដាក់​កម្លាំង​តាមដាន​ពេលយប់​ម្ដង​នៅ​រោងចក្រ​ខាងលើ​នោះ រសៀល​ថ្ងៃ​ទី​៩ ខែវិចិ្ឆកា ឆ្នាំ​២០២៤​។​

​ប្រជា​ពលរដ្ន​បាន​លួចខ្សឹ​បប្រាប់​ថា​នៅ​មុខ​រោងចក្រ​បារី​ចិន​ខាងលើ​មាន​ក្រុម​ម៉ូតូ​ចំនួន​ប្រហែល​៤​គ្រឿង​ចត​មុខ​ផ្លូវ​ចូល​រោងចក្រ​ផលិត​បារី ជា​អ្នក​ផ្ដល់​ដំណឹង ហើយក៏​ជា​អ្នក​កាង​ការពារ​ឲ្យនៅ​រោងចក្រ​ផលិត​បារី​គ្មា​ន​នរណា​ហ៊ាន​ឈប់​ឡាន​និង​ម៉ូតូ​នៅ​ក្បែរផ្លូវ​ចូល​រោងចក្រ​បាន​ទេ​គឺ​ក្រុម​នោះ​មក​សួរ​រក​រឿង​យើង​ជា​មិនខានឡើយ​។​

​រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​នេះ កំពុង​ទទួល​ការរិះគន់​ពី​សំណាក​ប្រជា​ពល​រដ្ន និង​មហាជន​គ្រប់ទិសទី និង​កន្លែង​ឃ្លាំង​ផ្ទុក​បារី​ចិន​ដឹកជញ្ជូន​ពេលយប់​យក​ទៅ​ទុក​ឃ្លាំង​ផ្សេង អត់​ទុក​ក្នុង​រោងចក្រ​ផលិត​បារី​នោះឡើយ ។
​ប្រជា​ពល​រដ្ន​និង​អង្គការ​សង្គម​សុីវិល​សង្ឃឹម​ថា​ឯកឧត្តម ឃួ​ង ស្រេង ជា​គណះបញ្ជាកា​ររាជធានី​ភ្នំពេញ និង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​សូមមេត្តា​ចាត់វិធានការណ៏ ចាត់​ម​ន្រី្ត​ចុះ​ត្រួតពិនិត្យ​ចំពោះ​ទីតាំង​ផលិត​បារី​ខាងលើ​ដោយ​ក្ដី​អនុគ្រោះ ។​

​ប្រជា​ពល​រដ្ន ស្នើសុំ​ដល់​ឯកឧត្តម​អភិ​សន្ថិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ន​ម​ន្រី្ត​ក្រសួង​មហាផ្ទៃ​សូម​មេត្តា​ចាត់​មន្រី្តជំនាញ​ចុះទៅ​ពិនិត្យ​ចំពោះ​ទីតាំង​រោងចក្រ​ផលិត​បារី​ខាងលើ ៕

You may have missed