Fri. Apr 18th, 2025

ជុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់បានពុលត្រសក់នឹងបន្លែជាង២០០នាក់

ខេត្តបន្ទាយមានជ័យ -យុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង២០០នាក់ បានពុលត្រសក់និងបន្លែធ្វើម្ហូបអាហារ ដែលអ្នកជំនាញអះអាងថាមានជាប់ថ្នាំសម្លាប់សត្វល្អិត គិតមកដល់ថ្ងៃ២ធ្នូ២០១៩នេះ មាន៤នាក់ហើយបានស្លាប់។ ហេតុការណ៍នេះបានកើតឡើងចាប់តាំងពីថ្ងៃ ទី ០១ ខែ ធ្នូ ឆ្នាំ២០១៩មក។ មន្ត្រីថ្លែងថា បុគ្គលិកពទ្យនិងក្រុមសង្គ្រោះកំពុងធ្វើការងារបន្ត ក្នុងនោះមួយចំនួនបានធូរស្រាលពីអាការៈពុលជាបណ្តើរហើយ៕

You may have missed