
ភ្នំពេញ ៖ ក្រោយមានការរំលោភបំពានយកដីធ្លីពីសំណាក់លោកផ្កាយ៣ ហួត ឈាងអ៊ន ដែលមានតួនាទីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ មកលើស្ដ្រីទន់ខ្សោយម្នាក់ឈ្មោះ អ៊ាត សុនិសា ជាច្រើនឆ្នាំកន្លងមកហើយ ដែលរូបគាត់មានឯកសារដីធ្លីស្របច្បាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពិតប្រាកដ បែរជាចោទលោកស្រីមានឯកសារក្លែងក្លាយទៅវិញ តេីលោក ឃ្លាំង ហួត ចុះហត្ថលេខាសុទ្ធតែក្លែងក្លាយមែន? នាពេលនេះស្ដ្រីរងគ្រោះអំពាវនាវទាំងទឹកភ្នែក សូមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយដោះស្រាយជូនរូបគាត់ផង។
បើតាមស្រ្ដីរងគ្រោះ អ៊ាត សុនិសា បានថ្លែងប្រាប់អ្នកសារព័ត៌ មាន ឲ្យដឹងថា ៖ រូបគាត់ពិតជាឈឺចិត្តខ្លាំងណាស់ ដែលលោកផ្កាយ៣ ហួត ឈាងអ៊ន បានរំលោភយកដីរបស់គាត់មកធ្វើជាកម្មសិទ្ធរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង។ រូបគាត់មានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង របស់រដ្ឋបាលព្រែកលៀប ដែលមានទំហំដីធ្លី (១៨០ម៉ែត្រx៤៥ម៉ែត្រ) ស្ថិតនៅភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដីនេះត្រូវបានផ្ទេរសិទ្ធពីម្ចាស់ដើមឈ្មោះ ឡេង ផានិត (ម្ចាស់ដីកាន់កាប់តាំងពីឆ្នាំ១៩៩៥) តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ឲ្យទៅស្ដ្រីរងគ្រោះឈ្មោះ អ៊ាត សុនិសា ដើម្បីអាស្រ័យផលលើដីនេះដោយស្រាប់ច្បាប់។
ស្ដ្រីរងគ្រោះបានថ្លែងប្រាប់បន្តថា ៖ លុះកាន់កាប់មកដល់ឆ្នាំ២០១៨ ស្រាប់តែមានលោកផ្កាយ៣ម្នាក់ឈ្មោះ ហួត ឈាងអ៊ន មានតួនាទីជានាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋាន បានដឹកនាំកម្លាំងយោធា ស្លៀកពាក់ប៉ារ៉ាជាង១០នាក់ រថយន្តមានស្លាកលេខខេមរភូមិន្ទ យកគ្រឿងចក្រ (អេស្កា) មកឈូសឆាយព្រំដី និងកម្ទេចបង្គោលព្រុំយកធ្វើកម្មសិទ្ធរបស់ខ្លួនយ៉ាងគឃ្លើនតែម្ដង ព្រោះអាងអំណាចបុណ្យសក្ដិរបស់ខ្លួន។ ក្រោយមកស្ដ្រីរងគ្រោះបានមកតវ៉ានៅទីតាំងផ្ទាល់ដែរ ប៉ុន្តែលោកផ្កាយ៣ ហួត ឈាងអ៊ន បានកោះហៅស្ដ្រីរងគ្រោះមកអគ្គបញ្ជាការដ្ឋាន ដើម្បីសម្លុតគំរាមដាក់គុក មិនឲ្យធ្វើការតវ៉ាជាដាច់ខាត ទោះបីជាស្ដ្រីរងគ្រោះបង្ហាញឯកសារពិតប្រាកដក៏ដោយ។
ស្ដ្រីរងគ្រោះ បានបន្ថែមថា ៖ លោកផ្កាយ៣ ពាក់ផ្កាយរះឲប្រជារាស្រ្តក្តៅក្រហាយមិនឲប្រជារាស្រ្តត្រជាក់ត្រជុំមានប្រេីសំដីមិនសមជាថ្នាក់ដឹកនាំ អាងអំណាចបុណ្យសក្តិខ្លួនឯងក្រុមគ្រួសារ កៀបសង្កត់ប្រជារាស្រ្តគ្រប់រូបភាព ដូច្នោះប៉ះពាល់ដល់សន្លឹកឆ្នោត និងការដឹកនាំដ៏ថ្លៃថ្លាររបស់សម្តេចនៅលេីឆាកអន្តរជាតិ ពិភពលោកខូចឈ្មោះដោយសារមានជនខិលខូច ដង្កូវក្នុងសាច់មួយរូប ធ្វេីឲ្យខូចសង្គមជាតិអស់ និងធ្វេីឲគេស្អប់ដល់សម្តេចទាំងប្រជាជនក្រៅប្រទេស និងក្នុងស្រុកគេមិនសប្បាយចិត្ត ធ្វេីឲ្យបាត់ផលប្រយោជន៍ជាតិទាំងមូល។
ទាក់ទិនករណីខាងលើនេះ អង្គភាពព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅកាន់លោកផ្កាយ៣ ហួត ឈាងអ៊ន បានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។
ជាចុងក្រោយស្ដ្រីរងគ្រោះ អ៊ាត សុនិសា សូមធ្វើការសំណូមពរដល់ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមមេត្តាជួយរូបគាត់ផង ដែលកំពុងរងភាពអយុត្តិធម៌ពីសំណាក់អ្នកមានលុយ និងអំណាចរូបនេះ បើមិនមានវិធានការណ៍ទេ មន្ត្រីមានអំណាចរូបនេះគំរាមកហែងដាក់គុកច្រវ៉ាក ទាំងរូបនាងខ្ញុំ និងគ្រួសារទាំងអស់គ្រប់រូបភាពឲ្យតែលោកផ្កាយ៣ ធ្វេីទៅបាន និងបន្តធ្វើបាបប្រជាពលរដ្ឋជាច្រេីនទៀតហើយមិនហ៊ានតវ៉ា។ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជឿរជាក់លេីការដឹកនាំរបស់សម្តេចតេជោ កុំឲប៉ះពាល់ដល់សតិអារម្មណ៍ប្រជាជនទូទាំងប្រទេសនិងអស់ជំនឿរលេីកងយោពលខេមរៈភូមិន្ទដោយសារតែលោក ផ្កាយ៣ ហួត ឈាងអ៊ន នេះ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់