Thu. Nov 21st, 2024

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​៥ ​ខែ​ធ្នូនេះ​ សមាគ​មអ្ន​កសាង​សង់​កម្ពុជា​ បើក​សន្និបា​តបូកស​រុបការងា​រប្រ​ចាំឆ្នាំ និង​សម្ពោធ​បើក​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណ​ង់កម្ពុជា​ អន្ត​រជាតិលើក​ទី៨​ ឆ្នាំ​២០១៩​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​។


បើក​កម្មវិធី​នេះ ​ឯកឧត្តម ​ឧប​នាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា ​បា​នអះអាង​ថា ​នៅ​ក្នុងឆ្នាំ២០១​៩នេះ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ កើន​ឡើងចំ​នួន៧៨%​។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ បានថ្លែងថា នៅក្នុងឆ្នាំ២១៩ ទុនវិនិយោគនៅក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ៩៣០០លានដុល្លាអាមេរិក កើនឡើងក្នុងអាត្រា ៧៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមទុនវិនិយោគនេះ ភាគច្រើនគឺផ្តោតទៅលើការសាងសង់សំណង់អគារខ្ពស់នៅក្នុងខេត្តព្រះសីហនុច្រើនជាងរាជធានីភ្នំពេញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីនិងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជា មានចំនួន១០៨១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន៤៨៥ក្រុមហ៊ុនមកពីបណ្តាប្រទេសមាណជាង២៣ប្រទេស នៅក្នុងតំបន់អឺរ៉ុប អាស៊ី អាមេរិច និង មកពី កាណាដា អូស្ត្រាលី រុស្ស៊ីជាដើម។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ទោះយ៉ាងណាក៏ដោយគ្រប់ក្រុមហ៊ុនសំណង់ដែលមកវិនិយោគនៅកម្ពុជា គឺត្រូវរួមគ្នាអនុវត្តច្បាប់សំណង់កម្ពុជា ហើយគ្រប់សំណង់ដែលត្រូវសាងសង់ឡើងគឺត្រូវអនុវត្តច្បាប់ មានការអនុញ្ញាត្តិត្រឹមត្រូវ និងការរៀបចំផែនការប្លង់មេច្បាស់លាស់ ដើម្បីធនាសុវត្ថិភាព និងគុណភាពសំណង់នៅសម័យបច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ថា ការតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិលើកទី៨ ឆ្នាំ២០១៩ មានក្រុមហ៊ុនចូលរួមចំនួន២០៧ក្រុមហ៊ុនកើនឡើង២១ក្រុមហ៊ុន រៀបចំស្តង់តាំងពិព័រណ៍ប្រមាណជាង ៣៥០ស្តង់កើនឡើង៤០ស្តង់ ហើយគ្រប់ស្តង់តាំងពិព័រណ៍ឆ្នាំនេះ គឺបានតាំងបង្ហាញផលិតផលឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ មានបច្ចេកវិទ្យាទំនើបមានប្រមាណជាង ១០០០ប្រភេទ៕

You may have missed