

លោក ប៉ែន រ័ត្ន ជាខ្នងបង្អែករបស់អាគកខ្នាយដែក មានអញ្ញាប័ណ្ណ ឬ បានជា លោក លឹម និងលោក ហេងជាមេសង្វៀនមាន់នៅច្រកដួង៧ដេីម ទេីបមិនមានការបង្រ្កាប
នៅក្នុង ខេត្ត ត្បូងឃ្មុំ ដែលមាន លោក ប៉ែន រ័ត្ន ជាស្នងការខេត្តដ៏មានឥទ្ធិពលម្នាក់ក្នុងជួរនគរបាលទូរទាំងប្រទេស ក៏បានបេីកអោយដំណើរការនូវសង្វៀនជល់មាន់ជ្រកក្រោមអញ្ញាប័ណ្ណតាមច្រកដូង៧ដេីមដែលធ្វេីអោយប្រជាជនខ្មែរចូលលេងដូចហែរកឋិននោះ។
បេីតាម ប្រជាពលរដ្ឋរស់នៅភូមិដាឃុំ ដាស្រុកមេមត់ខេត្ត ត្បូង ឃ្មុំបានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់ ដ៏ធំ ដែល កើ ត ឡើងនៅបរិវេណភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ តាម ផ្លូវចូលច្រកដូងប្រាំពីដើម(ដូង៧ដើម) ដែលមានម្ចាស់ ឈ្មោះហេងនិងលឹមកំពុងបើកលេងល្បែង ស៊ីសងយ៉ាងរលូន ធ្វើឲ្យពលរដ្ឋ ព្រូយបារម្ភ។ជាពិសេស ល្បែងបញ្ជល់ មាន់ ដែលជាល្បែងកំពុងពេញនិយម ។ ហេតុនេះហើយ ទើបប្រជាពល រដ្ឋអំពាវនាវឲ្យលោកជាមច័ន្ទ សោភ័ណ្ឌ អភិ បាល ខេត្តលោកបែនរ័ត្នស្នង ការនិងវ៉ាសារិទ្ធមេកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំមេត្តាចាត់វិធាន ការទប់ស្កាត់ល្បែង ស៊ី សង ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសង្គម។
ដោយហេតុថាមន្ត្រីអាជ្ញាធររ មូលដ្ឋាននិងសមត្ថកិច្ចក្នុង ស្រុកត្បូងឃ្មុំមិនហ៊ានចាត់វិធានការបង្ក្រាបបល្បែងមួយកន្លែងនេះទេ។ ដោយសារតែសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានទទួលលាភសក្ការៈពីមេល្បែងឈ្មោះហេងនិងលឹមមានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយដោះស្រាយគ្រប់ពេលវេលា ។តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងទីនោះ បានឲ្យដឹងថា ល្បែងនេះ លេងទាំងយប់ ទាំង ថ្ងៃជា យូរមកហើយ។ បើទោះ បីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំបានដឹង យ៉ាងច្បាស់ថាម្ចាស់ ផ្ទះនោះកំពុង រត់ការបង់លុយយ៉ាងណាក៏ដោយ។ ក៏ពួកគេធ្វើមិនហ៊ានទប់ស្កាត់ដែល គឺទុកឲ្យលេងតាម តែអំពើចិត្ត។សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សង្វៀនជល់មាន់ ដែលកើតឡើងនៅបរិវេណ ស្ថិតនៅភូមិដា ឃុំដា ស្រុក មេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង៧ដើម)គេឃើញនៅតែមានសកម្មភា ពក្រុមអ្នក ញៀន ល្បែង ស៊ីសងភ្នាល់ជល់ មាន់បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ ពពូនយកមាន់មកភ្នាល់លេងដាក់លុយម៉ាសេរី ដោយគ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។ជាពិសេសគេឃើញ សមត្ថកិច្ចមួយចំនួនទៅទទួលលាភសក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួនទើបមិនចាត់ វិធានការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅភូមិដាឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង៧ដើម)នេះទាល់តែសោះ ។ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤ – អាចមាន ចេតនាអនុវត្តផ្ទុយពីយន្ត ការអនុវត្តគោលនយោបាយភូមិ -សង្កាត់មានសុវត្ថិភាព ។
តែគួររំឭកដែរថាល្បែងស៊ីសង ត្រូវបានគេចាត់ទុកថាជាបទល្មើសមួយ ដែលមានការព្រួយបារម្ភពីបញ្ហា សន្តិសុខ សុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមស ខេងឧ បនាយ ករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន ដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែ គ្រប់ ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពី អ្នកបើក ល្បែង។ដូច្នេះ ត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹង គោល នយោ បាយ ភូមិ -ឃុំ មានសុវត្ថិភាព។បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីន គរបាលដែលពាក់ ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលណែនាំមន្ត្រីនគរបាលយុត្តិធម៌គ្រប់ លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូ បភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិច ត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាព រហូតផុតសុ ពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុព លភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាលកបញ្ឈប់ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិន ធើណេតអន ឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះ រាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃចុះ ហត្ថលេ ខាលើសារាចរណែនាំនេះតទៅ។
ចាំមេីលថាក្រោយការបកស្រាយរបស់ នគរខ្មែរ(nkn) ដែលបានប្រភពច្បាស់ការណ៍ពីមន្រ្តីថ្នាក់ខេត្តនិងពលរដ្ឋ តេី លោក ប៉ែន រ័ត្ន ហ៑ានទៅក្បែឬយ៉ាងណា? បេីតាមការគិតប្រហែលមិនបង្រ្កាបទេ ព្រោះជាផលប្រយោជន៍ហេីយ……៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់