ភ្នំពេញ៖ បើនិយាយទៅវាស្ទើរតែទូទៅ ទៅហើយសម្រាប់មុខតំណែងបុណ្យស័ក្ដិតួនាទីនៅតាមស្ថាប័នរដ្ឋនិងកងកម្លាំងប្រដាប់អាវុធភាគនោះ ជួនកាលឪពុកចូលនិវឌ្ឍន៍កូនឡើងមកជំនួសកន្លែងឪពុកក៏មានវាមិនមែនជារឿងប្លែងនៅក្នុងជួរមន្ដ្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធនោះទេ ។
ជាក់ស្ដែងករណីនេះបានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជនម្ដងទៀតហើយដែលលោកវរសេនីយ៍ឯក សែម គន្ធា អត្តលេខ៥៧៣៤៥ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជាមួយគ្នានោះ បន្ទាប់ពីលោក សែម គន្ធា ឡើងជាស្នងការរង ប្អូនប្រុសរបស់លោក គឺលោកវរសេនីយ៍ទោ សែម រតនា អត្តលេខ៧៣២៣១ នាយរងការិយាល័យ បានឡើង ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសបងប្រុសរបស់ខ្លួនទៅវិញ។
ប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបាន សម្តេចក្រឡាហោមស ខេង ចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ និងផ្សព្វផ្សាយជាសាធារណៈ នៅរសៀលថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩នេះ។ យោងតាមសេចក្ដី ប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើ ក៏មានមន្ត្រីជាច្រើនរូបទៀតផងដែរ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិស្របពេលជាមួយគ្នានេះ ។
ពាក់ព័ន្ធចំពោះករណីបងផ្លាស់ ចេញប្អូនផ្ទេរចូលនេះ ត្រូវបានមហាជនមើលឃើញថាសង្ស័យកន្លែងចាស់របស់បងនោះជាកន្លែងត្រូវប៉ាន់ កន្លែងខ្លាញ់សើមមាត់សើម ក គ្រប់ដង្ហើមចេញចូលទើបានជា បងប្អូន ត្រកូលសែម ពីរនាក់នេះសហការគ្នាយ៉ាងស្អិតល្មួតក្នុងការប្រទាក់កករឡាគ្នាយកឲ្យបានកៅអីបងប្រុស កុំឲ្យអ្នកផ្សេងដឹងរឿងនេះឲ្យសោះ ។តែមតិខ្លះលើកឡើងថា ករណី តែងតាំងនេះ ថ្នាក់ដឹកនាំលោក មិនគិតពី ខ្សែស្រឡាយ បងប្អូន អ្វីទេ សំខាន់ អ្នកដែលត្រូវតែតាំង គាត់មានចំណេះជំនាញ ច្បាស់លាស់ ធ្វើកាងារល្អ ការតែងតាំងជារឿងធម្មតាទេ ដូច្នេះការលើកឡើងឬរិះគន់ ជាសិទ្ធរបស់បងប្អូនប៉ុណ្ណោះ តែថ្នាក់លើមុននិងតែងតាំងលោកបានគិតគូរ ច្បាស់លាស់ណាស់ ។
គួរំលឹកផងដែរថា កាលពីពេលកន្លងមកមន្ដ្រីនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក្រោមការគ្រប់គ្រងរបស់លោកសែម គន្ធានេះក៏ធ្លាប់ផ្ញើររបាយការណ៍ស្ដីពីចំណូលមិនប្រក្រតីតាមរយៈការរិតបន្ដឹងច្បាប់ចរាចរណ៍នៅទូទាំងរាជធានីនិងតាមគោលដៅមួយចំនួនដើម្បីរកចំណូលឲ្យមេផងដែរ កាលនោះពួកគាត់មិនសប្បាយចិត្តទៅនឹងទង្វើរបស់មេគាបសង្កត់មកលើកូនចៅតាមគោលដៅនីមួយៗក្នុងការរកលុយឲ្យមេដែរ ប៉ុន្ដែទោះជា មានប្រតិកម្មបែបនេះក្ដីក៏ថ្នាក់លើមើលមិនឃើញនោះឡើយ ធ្វើឲ្យអ្នកបង្ហើបព័ត៌មានចេញមកដេកមិនលកើបក់មិនល្ហើយទៀតផង ។ ដោយសារតែប្រអប់មួយនេះកាក់កបខ្លាំបែបនេះហើយបានជាលោកប្រធានចាស់ចាកចេញទៅផ្ដាំផ្ញើរឲ្យប្អូនបង្កើតមកកាន់កន្លែងនេះជំនួសបងប្រុសបន្ដទៀត ហេងស៊យ ដល់ប្អូនប្រុសម្នាក់នេះ ចាកចេញទៅទៀតអាចមានកូនឬក្មួយឡើងមកជំនួសប្រអប់នេះទៀតក៏ថាបាន ៕
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ