Tue. Apr 15th, 2025

បុរសម្នាក់ស្លាប់នឹងបុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសារក្មេងស្ទាវមួយដេញវាយ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារមនុស្សមួយក្រុម ដេញវាយ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខស្ថានទូតថៃ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាម៉ុន ថាវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្វាយរលំ ជាអ្នកឌុប និងឈ្មោះ យ៉ា ភេទប្រុសអាយុប្រហែល២០ឆ្នាំ អង្គុយពីក្រោយ ជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8728 ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន រងគ្រោះទាំង២នាក់ ត្រូវម៉ូតូ២ទៅ៣គ្រឿង ដែលមានយុវជនប្រមាណ ៦ទៅ៧នាក់ បានដេញតាមពីក្រោយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន រួចក៏ត្រូវក្រុមវាយត្រូវ បណ្ដាលឱ្យដួលម៉ូតូ បោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ នៅកន្លែងកើតហេតុ គេបានឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនដឹងជា របស់ភាគីខាងណានោះទេ ។

ក្រោយកើតហេតុ ភាគីបង្កបានជិះម៉ូតូគេចខ្លួនបាត់អស់ ដោយមិនដឹងថា ពួកគេមានបញ្ហាអ្វី ជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ អន្តរាគមន៍និងចាត់ចែងតាមនីតិវិធី ៕

You may have missed