
ល្បីលោកសារិន វណ្ណា អាងជំទាវធំទីមួយតេជោសែន ឯ លោកសៀនសុយ៉ានីអាងបារមីលោកឧ.បជាសុផារ៉ារំលោភបំពានជាន់ឈ្លីមន្ត្រីក្រោមឳវាទពុករលួយគ្មានគ្រូអាចារ្យណាប្រដៅបាន?
បែកធ្លាយថាលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោវដីក្រុងភ្នំពេញ យកគុណសម្បត្តិដែលខៀបានពីជួយសង់ភូមិគ្រឹះជូន(សម្តេចហ៊ុនសែននិងជំទាវធំទី១)ជាច្រើនកន្លែងកន្លងមកនោះមកពង្រីកពង្រឹងឥទ្ធិពលពន្លូតអំណាចខ្លួនលើសលប់ពីឋានៈត្រឹមប្រធានមន្ទីរទៅទៀតដើម្បីពុករលួយគ្មានគ្រូណាប្រដៅបានហាក់ដូចឡានដាច់ហ្វ្រាំងកណ្តាលស្តុប។
ឯដោយឡែកនៅក្នុងមន្ទីរនេះដែរក៏មានលោកសៀន សុយ៉ានីប្រធានការិយាល័យសុរិយោវដីក្នុងមន្ទីរសុរិយោវដីក្រុងភ្នំពេញល្បីថាបានរត់ទៅអែបអបឡបប៊ីឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាស្រូបកម្លាំងធាតុ មកពង្រីកឥទ្ធិពលខ្លួនខ្លាំងដៃដែរដើម្បីពុករលួយតាមជំនាញខ្លួននិងថែមទាំងក្រអើតក្រទមម៉ាកងាយមន្ត្រីដទៃៗហាក់មិនស្មើនឹងធូលីក្រោមបាតជើងខ្លួនឡើយគេសូម្បីគេមានឋានៈអនុប្រធានមន្ទីរដូចគ្នាក៏ហ៊ានប្រើវោហាមាក់ងាយគេដូចសំរាមមិនទុកមុខដែរ។
យោងតាមប្រភពបញ្ជាក់ថា លោក សារិន វណ្ណា ឡើងធ្វើជាប្រធានមន្ទីរ បានដោយសារមានជំនាញឬុមានស្នាដៃនិងពូកែខាងលុតសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនពិសេសលោកជំទាវធំសម្តេចតាមរយៈបានធ្វើអ្នកជួយចាត់ចែងធ្វើភូមិគ្រឹះជូនស្តេចហ៊ុនសែន៣កន្លែងមានទី១/ក្បែរវិមានឯករាជ្យទី២/នៅក្រុងកំពង់សោមនិងទី៣/នៅទួលក្រសាំងទើបក្រោយមកស្រាប់តែឡើងបុណ្យជាប្រធានមន្ទីរនេះ។
មន្ត្រីក្នុងមន្ទីរសុំមិនបញ្ចេញឈ្មោះម្នាក់ប្រាបថាពួកគេទាំង២នាក់នោះបន្ទាប់មានចំហាយសម្តេចនិងលោកជំទាវឡើងបុណ្យធ្វើជាប្រធានមន្ទីរភ្លាម សារិន វណ្ណាជាមេស្រាប់ធ្វើព្យុះធ្វើភ្លៀងក្នុងមន្ទីរសុរិយោវដីភ្លែត ដោយបានរៀបចំសេនារិយោពុករលួយក្នុងមន្ទីរយ៉ាងត្រជាកមេជើង។លោកសារិន វណ្ណាផ្តើមធ្វើរឿងបំពានច្បាប់រដ្ឋបាលយ៉ាងងើលថ្លើមពាសមេឃផ្តល់អំណាចអោយមនុស្សជំនិតរបសខ្លួន(ថៃកុងឡានខ្លួនឈ្មោះលោកហ្ស៊ូ) អោយកាន់កាប់ប៉ាវផ្តាច់មុខដោយកាន់កាប់ឯកសារធំៗសំខាន់ៗរត់ការហោះរំលងក្បាលមន្ត្រីជំនាញក្នុងក្របខ័ណ្ឌរដ្ឋនៅក្នុងមន្ទីរទាំងស្រុងមិនខ្វល់អាខ្មោចច្រកចេញច្រកចូលតែមួយខ្មោចយក៍អីទាំងអស់។ ពិសេសផ្លល់សឹទ្ធិអោយលោកហ្ស៊ូប៉ាវផ្តាច់មុខ នាំឧកញ៉ាធំៗខ្លឹមៗទៅជួបនឹងលោកវណ្ណាផកទាល់ៗ ការស្ពាយឯកសារពិសេសៗលុយធំៗរត់លោតផ្លោះរំលងក្បាលគេឯងយ៉ាងព្រហើនផ្ទុយនឹងច្បាប់រដ្ឋទាំងស្រុង។ប្រភពបន្តថាដោយហេតុនេះហើយធ្វើអោយទើបតែមិនដល់១ឆ្នាំផងថៃកុងឡានលោកវណ្ណាគឺ(លោកហ្ស៊ូ)មានឡានទំនើបៗកន្លះឡូក្នុងមួយគ្រឿងៗតម្លៃជាង១សែនដុល្លារដល់ទៅជាងកន្លះឡូនិងមានផ្ទះល្វែងផ្ទះវីឡារាប់ភ្លេចទៀត។ប្រភពថានេះគឺជារឿងពុករលួយមហាលោតផ្លោះមហាអស្ចារ្យនាំអោយបាត់ប្រជាប្រីយភាពគណបក្សប្រជាជនធ្ងន់ធ្ងរ(យកជើងរាទឹក)រឿងនៅមានច្រើនទៀត។
ដោយឡែកប្រភពខាងលើបន្តទៀតថារីឯលោកសៀនសុយ៉ានីវិញពុករលួដល់ឆ្អឹង ជាមន្ត្រីក្រអើតក្រទមដាក់មន្ត្រិីក្នុងមន្ទីរផុតលេចព្រោះបានអែបសំបកលោកជាសុផារ៉ាក្លាយជាខ្ទួយមានពឹស ហើយបានក្លាយជាជនពុករលួយដល់ឆ្អឹងជាពិសេសរឿងសុំច្បាប់សាងសង់ បុរី ខុនដូ សណ្ឋាគារ លក់ផ្តាច់ ជាដើម។ប្រភពបញ្ជាក់លោកសារិនវណ្ណា លោកសៀនសុយ៉ានីនិងថៃកុងឡានលោកសារិនវណ្ណាឈ្មោះលោកហ្ស៊ូបាននិងកំពុងកើបលុយពុករលួយដូចឡានអត់ហ្វ្រាំងម្នាក់ៗក្លាយជាអ្នកមានកប់ពពកហៅមិនឮខណៈដែលមន្ត្រីចាស់ៗខ្លះកំពុងល្ហាមដូចអណ្តើកកាត់វាល។
ពុទ្ធោ ពុទ្ធំអើយ វាជារឿងអយុត្តិធ៌មនិងខិសច្បាប់ទាំងស្រុងនៅក្នុងមន្ទីរំួយនេះបើវាធ្វើអញ្ចឹងមែន?បើគ្រាន់តែថៃកុងឡានលោកវណ្ណាម្នាក់សោះក្លាយជាសេដ្ឋីអញ្ចឹងមែនពួកមន្ត្រីដែលបំរើជាតិតាំពីយូរមកហើយមិនក្អួតឈាមគួរតែសម្តេចហ៊ុនសែននិងលោកជាសុផារ៉ាជ្រាបសែនកុំអោយអន់ទាន់។អំពើអយុត្តិធម៏ឬហៅថាអំពើរជិះជាន់របសមន្រ្តីថ្នាក់លើទៅលើថ្នាក់ក្រោមនាសម័យនេះនរណាក៏ដឹងថាមានគ្រប់មន្ទីរក្រសួងរបស់រដ្ឋគ្រាន់តែុំានកន្លែងធ្នន់ល្មមអាចអោយមន្ត្រីតូូចតាចអត់ទ្រាំទាំងទឹកភកនែកបានតែក៏មានមន្ទីរខ្លះមានការជិះជាន់ពីថកនាក់លើធ្ងន់ពេកមិនអាចអោយមន្ត្រីថ្នាកក្រោមទ្រាំទ្របាមតទៅទៀតដូចជាមន្ទីរសុរិយោវដីក្រុងនេះ
ពាក់ព័ន្ធ និង ពត៌មានខាងលើនេះ អ្នកសារពត៌មានយើងមិនដឹងថារាល់ការលើកឡើងដោយប្រភពនិងពួកមន្ត្រីដូចខាងលើមានការពិតកំរិតណានោះទេ។យើងបានព្យាយាមសុំបំភ្លឺពីលោក សារិន វណ្ណា លោកសៀន សុយ៉ានី និងលោក ហ្ស៊ូ ជាថៃកុងឡានរបស់លោកសារិន វណ្ណាតាមទូរសព្ទ័និងដោយផ្ទាល់ពីម្សិ់មិញមិនអាចទាក់ទងបាន។ យើងនឹងបន្តព្យាយាមជួបជាមួយ លោក សារិន វណ្ណា លោកសៀនសុយ៉ានីនិងលោកថៃកុងឡានហ្ស៊ូបន្តគ្រប់វេលា ដើម្បីអោយបានពត៌មានច្បាស់ជាពិសេសរឿងដែលមន្ត្រីលើកឡើងថាលោកវណ្ណាបង្កើតសេនាធិការពុករលួយខុសវ្បាប់នឹងផ្តល់ការបកស្រាយសាច់រឿងថ្មីៗបន្ថែមទៀត៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់