Fri. Apr 18th, 2025

ផ្ទុះមុីនតោនកក្រេីកដីបណ្ដាលឲ្យរងរបួសអ្នកបេីកបរត្រាក់ទ័រ១នាក់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង

ផ្ទុះម៉ីនតោនកក្រើកដីបណ្តាលឲ្យរងរបួសអ្នក បើកបរត្រាក់ទ័រចំនួន០១នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

នៅថ្ងៃសុក្រ ២រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៣និង៣០ នាទី នៅចំណុចខាង ត្បូងភ្នំហេងដានស្ថិតក្នុងភូមិហុងទឹក ឃុំបារាំង ធ្លាក់ ស្រុកភ្នព្រឹក ខេត្តបាត់ដំបង ក្នុងពេលដែលឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរ បរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរត្រាក់ទ័រភ្ជួរដីចំការដើម្បីបង្កបង្កើនផលបន្ទាប់ពីដីនោះបានធ្វើការប្រមូលផលពោតរួចរាល់នាពេលថ្មីៗកន្លង ទៅនេះ ក៏ស្រាប់តែកង់ត្រាក់ទ័ររបស់គាត់បានជាន់លើគ្រាប់ម៉ីនតោនមួយគ្រាប់ដែលបង្កប់ នៅក្នុងដី បណ្តាលឲ្យផ្ទុះឡើងកក្រើកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ មូលដ្ឋាននៅទីនោះ។
ក្នុងឧប្បត្តិហេតុនេះ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ គ្រី ប្រុស ទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបាន នាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន រីឯត្រាក់ទ័រដែលកំពុងភ្ជួរនោះ បានទទួលរងការខូចខាតទាំងស្រុង ។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ដីចំការដែលកើតឧប្បតិ្តហេតុនាពេលនេះ ត្រូវបានម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កប ង្កើនផលជារៀងរាល់ឆ្នាំ ប៉ុន្តែពេលមុនៗមិនមានបញ្ហាអ្វីនោះទេ ទើបក្នុងថ្ងៃនេះ ការភ្ជួរដីរបស់គាត់បាន ប៉ះចំគ្រាប់ម៉ីនតោនដែលបង្កប់នៅក្នុងដី និងបណ្តាលឲ្យកើតមាននូវឧប្បត្តិហេតុបែបនេះ។

សូមជម្រាបជូនថា ក្នុងភូមិសាស្រ្តស្រុកនៅតាមតំបន់ព្រំដែនរហូតមកដល់ពេលនេះ នៅមាន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅសេសសល់រាយ ប៉ាយទាំង ក្នុងដីនិងនៅលើដីនៅឡើយ ដែល យុទ្ធភ័ណ្ឌទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ ហើយជារឿយៗយុទ្ធភ័ណ្ឌទាំង នេះតែងតែបង្កនូវមហន្តរាយដល់ប្រជាពលរដ្ឋនិងទ្រព្យសម្បតិ្តនៅទីនោះ ។

You may have missed