
ខេត្តព្រះសីហនុ៖ បន្ទាប់ពីបានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាមួយចំនួន យកទៅផ្តល់ជូនកងទ័ពជើងទឹកប្រចាំការនៅលើកោះពូលូវ៉ៃ និងកោះតាងកាលពីសប្តាហ៍រួចមក។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នេះ នឹងបន្តដំណើរដឹកនាំក្រុមការងារមនុស្សធម៌ របស់លោក ចុះជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ព្រមទាំងថវិកាមួយចំនួន ដើម្បីផ្តល់ជូនកងទ័ពជើងទឹកប្រចាំការនៅវរៈកោះកុងក្រៅលេខ២ នាខេត្តកោះកុងជាបន្តទៀត។
សូមបញ្ជាក់ថា លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាមួយចំនួន ដើម្បីយកទៅឧបត្ថម្ភជូន កងទ័ពជើងទឹក ដែលកំពុងឈរជើងប្រចាំការការពារកោះពូលូវ៉ៃ និងកោះតាង ដែលជាដីកោះនៅឆ្ងាយដាច់ស្រយាល ស្ថិតនៅក្នុងលម្ហសមុទ្រទឹកជ្រៅ របស់ព្រះរាជាណាចក្រកម្ពុជា និងមានចម្ងាយឆ្ងាយពីក្រុងព្រះសីហនុ រាប់រយគីឡូម៉ែត្រ។
នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមការងារមនុស្សធម៌អូបី (O3) ប្រចាំខេត្តព្រះសីហនុផងនោះ មានប្រសាសន៍ថា ជំនួយឧបត្ថម្ភរួមមាន៖ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលនាំយកមកផ្តល់ជូនវិរៈយុទ្ធជន កងទ័ពជើងទឹក ប្រចាំការនៅលើកោះទាំង២ គឺកោះពូលូវ៉ៃ និងកោះតាង នៅពេលនេះ គឺជាការដឹងគុណ ក៏ដូចជាមកចូលរួមជួបសួរសុខទុកបងៗកងទ័ពជើងទឹក នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។
លោកឧកញ៉ាបន្តថា ការជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគទាំងនេះ គឺដើម្បីតបស្នង ចំពោះការលះបងកម្លាំងកាយចិត្ត ពេលវេលា ខិតខំការពារដែនកោះនៅដាច់ស្រយាល របស់ប្រទេសកម្ពុជានៃយើង ដែលនៅក្នុងលម្ហសមុទ្រដ៏ឆ្ងាយដាច់អាល័យ។
ជារឆ្លើយតប សម្រាប់មេបញ្ជាការកងទ័ពការពារកោះពូលូវ៉ៃ នុងកោះតាង បានថ្លែងអំណរគុណចំពោះទឹកចិត្ត របស់លោកឧកញ៉ាទៀ វិចិត្រ និងគ្រួសារ ព្រមទាំងក្រុមការងារសប្បុរសធម៌ ដែលបានចំណាយពេលវេលាធ្វើដំណើរក្នុងលម្ហសមុទ្រ មានចម្ងាយផ្លូវឆ្ងាយ កាត់រលកសមុទ្រ ដើម្បីនាំយកម្ហូបអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមកឧបត្ថម្ភដល់កងទ័ពជើថទឹក នៅមុនពិធីបុណ្យចូលឆ្នាំថ្មីនឹងចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ព្រមជាមួយគ្នានេះដែរ លោកមេបញ្ជាការកោះទាំង២ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននេះ ជូវភាពកងទ័ពប្រចាំការ នៅលើកោះពូលូវ៉ៃ និងកោះតាង ក្រោមការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងពីបញ្ជាការដ្ឋានកងទ័ពជើងទឹក បានបង្កើនឲ្យជីវភាព និងការរស់នៅ របស់កងទ័ពនៅលើកោះពូលូវ៉ៃ និងកោះតាង មានការវិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ ដោយហាក់មិននៅដាច់ឆ្ងាយ ជាកោះដាច់អាល័យដូចពីមុនទៀតទេ៕ ដោយ៖ ដែន សីមា
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង