លោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងបញ្ជាក់ថាការបង្កើតច្បាប់ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្នគឺដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
បើតាមលោកជិនម៉ាលីនរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ថ្មីនេះឡើងសម្រាប់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន ដោយសារបច្ចុប្បន្ននេះក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រឈមនឹងគ្រោះថ្នាក់ដែលកើតចេញពីការរីករាលដាលជំងឺឆ្លងកូវីដ១៩ក្នុងន័យធ្វើយ៉ាងណាសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនមែនសំរាប់ផលប្រយោជន៍បុគ្គលណាម្នាក់នោះទេ។លោកបានបន្តថាប្រទេសកម្ពុជាយើងប្រសិនបើមានដំណាក់កាលណាមួយដែលយើងចាំបាច់ក្នុងការដាក់ប្រទេសក្នុងភាពអាសន្នដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើងនោះច្បាស់ជាជួបនូវការលំបាកព្រោះកន្លងមកយើងមិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នដូចប្រទេសដទៃនោះទេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលចាំបាច់ក្នុងការរៀបចំច្បាប់នេះ ។ការរៀបចំច្បាប់នេះគឺដើម្បីបង្កើតនូវឧបករណ៍គតិយុត្តឬក៏លិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈគ្រប់គ្រាន់ និងមានគ្រប់ជ្រុងជ្រោយតាមគោលការណ៍ប្រជាធិបតេយ្យនីតិរដ្ឋពីព្រោះថាគោលការណ៍នីតិរដ្ឋ ចាំបាច់ត្រូវមានច្បាប់ដែលអាចឆ្លើយតបទៅនឹងកាលៈទេសៈចាំបាច់ណាមួយហើយឆ្លើយតបតាមសេចក្តីត្រូវការរបស់សង្គមក៏ដូចជាប្រជាពលរដ្ឋហើយការរៀបចំច្បាប់នេះ គឺចាំបាច់ត្រូវមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ! ក្រោយពេលដែលការកសាងរដ្ឋធម្មនុញ្ញរបស់យើងដើម្បីអាចអនុវត្តមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញបាន គឺចាំបាច់ត្រូវមានតាំងពីឆ្នាំ១៩៩៣។ក៏ប៉ុន្តែពេលនោះគឺយើងមិនទាន់បានរៀបចំឲ្យមានច្បាប់នេះនៅឡើយទេដោយសារតែយើងគិតថាវាមិនទាន់បានទម្លាក់ការចាំបាច់ក្នុងការរៀបចំឲ្យមានច្បាប់នេះទើបតែនៅពេលបច្ចុប្បន្ននេះ ពេលដែលពិភពលោកក៏ដូចជាកម្ពុជាប្រឈមគ្រោះថ្នាក់ពាក់ព័ន្ធនឹងកូវីដ១៩នេះយើងគិតថាគេចាំបាច់មែនទែនហើយចាំបាច់បំផុតក្នុងការរៀបចំច្បាប់នេះក្នុងពេលដែលប្រទេសផ្សេងទៀត កំពុងតែប្រើប្រាស់ច្បាប់នេះក្នុងការស្តារប្រទេសក្នុងភាពអាសន្នដើម្បីជាវិធានការក្នុងការការពារអាយុជីវិតរបស់ប្រទេសជាតិរបស់គេ ។លោកបានបន្ថែមថាសម្រាប់ប្រទេសកម្ពុជា ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន គឺត្រូវការលក្ខខណ្ឌ២ជាចាំបាច់លក្ខខណ្ឌទី១លុះត្រាតែប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ទើបចាំបាច់ត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្នលក្ខខណ្ឌទី២ការដាក់ប្រទេសក្នុងភាពអាសន្នគឺលុះត្រាតែមានការឯកភាពពីឥស្សរជន ៣រូបដែលជាប្រមុខស្ថាប័នកំពូលទាំង៣របស់ជាតិគឺនាយករដ្ឋមន្ត្រីដែលជាប្រមុខស្ថាប័ននីតិប្រតិបត្តិប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាទើបព្រះមហាក្សត្រទ្រង់ប្រទានដំណឹងជាសាធារណៈអោយប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបាន ។លោកបានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសចំនួន៧០ហើយ ដែលបានប្រកាស់ដាក់ប្រទេសក្នុងភាពអាសន្ននេះ។ការថ្លែងរបស់លោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី៕សហការី
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង