Thu. Nov 21st, 2024

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀនជិត៤គីទ្បូូក្រាម

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន ជិត៤គីឡូក្រាម

(កំពង់ស្ពឺ)៖ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ជិត៤គីឡូក្រាម
ក្រោមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។បានប្រាប់ឲ្យដឹងថានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះកម្លាំងជំនាញ បានបើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ
ក្នុងប្រតិបត្តិការនេះដាក់ចំនួន ៣ គោលដៅផ្សេងគ្នារួមមាន
គោលដៅទី១៖នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ
ចុះបង្ក្រាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។លទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ហេង សុថានិត ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ។ វត្ថតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់៤១១.៥៦ក្រាម។
គោលដៅទី២៖ នៅវេលាម៉ោង១៧៖១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ២៤ជនជាតិខ្មែរ។ វត្ថតាងចាប់យកបានមេតំហ្វេតាមីន (ICE) ទម្ងន់៣២ ៦៧.០៦ក្រាម, អ៉ិចស្តាស៊ី (MDMA) ទម្ងន់១៧.៥០ក្រាម, ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។
គោលដៅទី៣៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បន្តស្រាវជ្រាវបានចាប់យកវត្ថុតាងបន្ថែម ប្រភេទមេតំហ្វេតាមីន (ICE) ២៥១.៦៨ក្រាមទៀត។
សរុបទាំង៣គោលដៅ៖ ឃាត់មនុស្ស២នាក់ គ្រឿងញៀនសរុប៣,៥៣៦.២៤ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់៣,៥១៨.៧៤ក្រាម, អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ១៧.៥០ក្រាម, ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង, ថង់ច្រកថ្នាំមួយចំនួន និងស្លាកលេខរថយន្ត២បន្ទះ៕

You may have missed