
ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាអោយតាមឃាត់រថយន្ត Roll Roys និង រថយន្ត Mercedes Maybach ពាក់ស្លាកលេខ នប២-៧៧១៥ ក្លែងក្លាយ
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឺម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានអោយ PVN News ដឹងតាម តេឡេក្រាមនៅរសៀលថ្ងៃនេះថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តាមស្រាវជ្រាវឃាត់រថយន្តទំនើប ម៉ាកRoll Roys និង រថយន្ត Mercedes Maybach ពាក់ស្លាកលេខ នប២- ៧៧១៥ ដេីម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។ រូបថតរថយន្ដទាំងពីរនេះ ត្រូវបានចែកចាយបន្តពេញបណ្ដាញសង្គមហ្វេសប៊ុក ថែមទាំងរិះគន់ផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយស្រាវជ្រាវនិងឃាត់ភ្លាមដេីម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ បានអោយដឹងថា ស្លាកលេខ នប២-៧៧១៥ នោះ គឺបំពាក់នៅរថយន្តម៉ាក ហ្វត ពណ៌ស តាំងពីឆ្នាំ ២០១៦ របស់ នាយកដ្ឋាននគរបាលទេសចរណ៍ ។ ដូច្នេះរថយន្ត Rolls Roys និ រថយន្ដ Mercedes Maybach យកលេខនោះទៅបំពាក់គឺខុសច្បាប់ ។ប្រភពលោកធារិទ្ធ កែសំរួល លោកយ៉ុនសុខឃីម
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់