Fri. Apr 18th, 2025

រដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តមវេងសាខុនបានស្នេីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការជាមួយអាជ្ញាធរមូកដ្ឋានរាជធានី/ខេត្តស្នេីសុំពូជស្រូវនិងគ្រប់ពូជបន្លែត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវនិងមានសិទ្ទសម្រេច

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានស្នើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី/ខេត្ត លើកសំណើស្នើសុំពូជស្រូវ និងគ្រប់ពូជបន្លែ ត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិសម្រេច.

ក្នុងគោលបំណង៖
– បញ្ជៀសបានការភ័ន្តច្រឡំនៃការលើកសំណើស្នើសុំពូជស្រូវ និងពូជដំណាំដ៏ទៃទៀត សម្រាប់ធ្វើការស្តារឡើងវិញ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងមួយរយៈកន្លងទៅ នៅតាមបណ្តារាធានី/ខេត្ត ។
– បង្កើនល្បឿននៃការស្តារឡើងវិញនូដំណាំស្រូវ និងប្រភេទដំណាំដទៃទៀត ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាន តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា នៅរាជធានីភ្នំពេញ ។
ខ្ញុំសូមស្នើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី/ខេត្ត លើកសំណើស្នើសុំពូជស្រូវ និងគ្រប់ពូជបន្លែ ត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិសម្រេច តាមអនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ស្ទីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធ្វើការបែងចែក និងផ្តល់ជូនប្រជាជនដែលរងគ្រោះ ។

You may have missed