
ខេត្តព្រះសីហនុ: សមត្ថកិច្ចឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបន្លំលួចម៉ូតូ ដោយជនសង្សយ័ធ្វើជាសុំខ្ចីម៉ូតូជិះ ហើយក៍ជិះរត់គេចខ្លួនប៉ុន្តែត្រូវបាននគរបាលតាមបង្ក្រាបបាន។ ជនសង្ស័យឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបន្លំខ្ចីម៉ូតូ០១គ្រឿងម៉ាកស្កូបពីពណ៍ស ពាក់ស្លាកលេខព្រះសីហនុ1L-8816 របស់ ឈ្មោះជន ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ហើយក៏ជិះរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ដល់ចំណុចភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងនគរបាលស្ទាក់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង។
លោកវរសេនីយ៍ឯកហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនសង្សយ័រូបនេះក៍ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូកន្លងមកដែរ ហើយបច្ចុប្បន្ននគរបាលនឹងចាត់ការបន្តបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់