
ល្បែងស៊ីសងតាម អនឡាញ ខេនណូ Keno online ត្រូវបានបិទទូទាំងប្រទេស !
បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រុមប្រតិបត្តិការ នៃគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ បានចុះពិនិត្យ ក្រុមហ៊ុន ស៉ិន នីវ ដែលមានទីស្នាក់ការនៅកោះពេជ្រ រាជធានីភ្នំពេញ និងបានរកឃើញថា តំណាងចែកចាយមួយចំនួន ពិតជាបានធ្វើអាជីវកម្មឆ្នោតប្រភេទ Keno ប្រាកដមែន ។
ដូច្នេះ ល្បែងស៊ីសងអនឡាញ ខេនណូ Keno online ត្រូវបានបិទទូទាំងប្រទេស ដោយពុំអនុញ្ញាតឲ្យធ្វើអាជីវកម្មឆ្នោតប្រភេទ keno ចាប់ពីថ្ងៃនេះតទៅ។
ប្រជាពលរដ្ឋ សូមអរគុណឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលយកសំណូមពរមហាជន ហេីយចុះបិទល្បែងស៊ីសងប្រភេទនេះ មិនអោយមានតទៅទៀត ។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់