
នៅព្រឹកថ្ងៃទី ៣ ធ្នូ ២០២០ នេះក្រសួងបានប្រកាសរកឃើញមានស្ត្រី ២ រូបជាបងប្អូនបង្កើតនឹងគ្នា មានអាសយដ្ឋាននៅក្នុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឆ្លងកូវីដ ១៩ ហើយនៅក្នុងនោះនារីវ័យ ២១ ឆ្នាំ ដែលរកឃើញវិជ្ជមានវីរុសនេះ ជាបុគ្គលិកបម្រើការងារនៅធនាគារ កាថេ យូណាយធីត ។
តាមសេចក្ដីប្រកាសរបស់ក្រសួងដដែល ដោយមានការការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដោយមានបុគ្គលិកជាច្រើននាក់កំពុងបម្រើការងារនៅធនាគារកាថេ យូណាយធីត ។ ដូច្នេះក្រសួងបានសម្រេចផ្អាកដំណើរប្រតិបត្តិការ ធនាគារ កាថេ យូណាយធីត ផ្លូវសម្ដេចប៉ាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣ ធ្នូ ២០២០ រយៈពេល ១៤ ថ្ងៃ ដើម្បីឱ្យក្រុមមន្ត្រីសុខាភិបាលប្រមូលវត្ថុសំណាកបុគ្គលិកទាំងអស់ និងតម្រូវឱ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់