Thu. Nov 21st, 2024

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លេីងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោលជូនស្នងការនគរបាលចំនួន៣ខេត្ត

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្តឧត្តរមានជ័យ,បាត់ដំបង,បន្ទាយមានជ័យ

ភ្នំពេញ ៖ យោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជាក់ថា ស្នងការនគរបាលខេត្តឧត្តរមានជ័យ,បាត់ដំបង,បន្ទាយមានជ័យ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនស្នងការនគរបាលខេត្ត ចំនួន៣រូបរួមមាន ៖

ទី១-លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង។

ទី២-លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ទី៣-លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ៕

You may have missed