
២៧-០៣-២០២១
#លោកវីរសេនីយ៍ឯក ឆាង សុវណ្ណឆៃ
ហាក់ដូចមិនខ្វល់ពីសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋសោះនៅភូមិសាស្រ្តក្រុងបាត់ដំបង
អោយក្មេងទំនើងវាយកាប់គ្នា យ៉ាងអាណាធិបតេយ្យនៅលើសួន និងដេញកាប់គ្នានៅមុខធនាគាអុីអន ភ្លូកទឹកភ្លូកដី បង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងក្នុងអំឡុងពេលជំងឺកូវីទនេះ
រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុង
ភូមិសាស្ត្រក្រុងបាត់ដំបងជាពិសេសនៅលើសួនសម្ដេចសខេង ដែលរយៈពេលប្រហែលជា 2 ឬក៏ 3 ខែកន្លងមកនេះសភាពការណ៍ក្មេងទំនើងវាយកាប់ចាក់គ្នានៅលើសួនហាក់ដូចជាស្ងប់ស្ងាត់ក៏ប៉ុន្តែប្រហែលជាពីរសប្តាហ៍កន្លងមកនេះសកម្មភាពពួកក្រុមក្មេងទំនើងដូចជាកម្រើកឡើងវិញយ៉ាងខ្លាំងហាក់ដូចជាមិនក្រែងញញេីតសមត្ថកិច្ចអីបន្តិចសោះ យ៉ាងណាមិញមួយរយៈពេលខ្លីនេះហាក់ដូចជាមិនឃើញ
សកម្មភាពក្រុមល្បាតនៃអធិការរដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការចេញល្បាតជារៀងរាល់យប់ដូចពេលកន្លងមកនោះទេ ។ ប្រហែលជាក្រុមនោះទៅសង្ងំដេកនៅទីណាបាត់ហេីយទើបបាត់មុខពួកគាត់មកបង្រ្កាប ឬភាសាមួយទៀតគេនិយាយថាគ្រាន់តែលម្អក្រុងមួយឆាវហើយក៏សម្ងំដេកបាត់តែម្ដង ។ មិនត្រឹមតែប៉ុណ្ណោះមានលេចចេញនូវសកម្មភាពក្រុមក្មេងទំនើងគប់កញ្ចក់ឡាននៅក្នុងភូមិសាស្ត្ក្រុ
បាត់ដំបងដែលមួយរយៈពេលកន្លងមកនេះហាក់ដូចជាពុំដែលមានករណីនេះកេីតឡេីងទេ បេីនិយាយពីល្បែងសុីសងវិញគឺពេញបន្ទុកហេីយ ពិសេសគឺល្បែងតាមអនឡាញ ពេលយប់ៗក្មេងៗប្រមូលផ្តុំគ្នាចូលលេងដោយមិនខ្វល់ពីជងឺកូវិត១៩ អីទេ ។ សរុបសេចក្តីមកបទល្មេីសផ្សេងៗទៀតក៏បានកេីតមានឡេីងព្រមគ្នា ដែលប្រជាពលរដ្ឋបាននិយាយគ្នាថា កាលពួកក្រុមប៉ូលីសក្រុងល្បាតដេីរទល់ភ្លឺ ពួកចោរចូលដេកទល់ភ្លឺដែរ តែមួយរយៈនេះពួកក្រុមប៉ូលីសក្រុងដែលចំណាំល្បាតនោះដេក ពួកចោរចាប់ផ្តេីមដេីរឡេីងវិញដែរ។ ប្រជាជនក្នុងក្រុងបាត់ដំបងរងចាំមើលថាតេី
#លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងមានចំណាត់ការយ៉ាងណា ? ដើម្បីទប់ទល់ក៏ដូចជាបង្ក្រាបបទល្មើសទាំងអស់នោះកុំឲ្យកើតមានឡើងនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ពីព្រោះហេតុការណ៍ខ្លះពិសេសល្បែងសុីសងដែលជាដេីមចមនៃអំពេីហឹង្សានិងចោរកម្មមិនមែនទេីបតែកេីតមានពេលនេះទេ គឺចាប់តាំងពីលោកអធិការ ឆាង វណ្ណឆៃ ឡេីងកាន់អំណាចនៅក្រុងបាត់ដំបងនេះតែម្តង គឺដូចជាគ្មានសកម្មភាពអ្វីខ្លាំងក្លាក្នុងការបង្ក្រាបសោះឡេីយរបៀបកន្ទេលធំបន្លំដេក។។។។
IMG_9513
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់