
ជនជាតិចិន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ
ភ្នំពេញ ៖ ជនជាតិចិន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ ក្នុងខណ្ឌចំការមន។កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ព្រមទាំងនាំយករថយន្តស៊េរីទំនេីបមួយគ្រឿង។
យោងតាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ បានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគេឃេីញបុរស២នាក់ជាជនជាតិចិន បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង ។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ភ្លាមៗ ។ ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបេីករថយន្តចុះឡេីងក្នុងបរិវេនកោះពេជ្រ ហេីយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វេីឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ។
ក្នុងករណីផ្ទុះអាវុធខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះផងដែរ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់