កំពូលអ្នកក្លាហានបង្កការអុកឡុកដល់ពលរដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីក្រុមក្មេងទំនើងដែលនាំបក្ខពួកមានដំបង ដាវ និងអាវុធផ្សេងទៀត ទៅរកបង្កហិង្សាដល់ពលរដ្ឋ ដែលកំពុងបង់ត្រីនៅក្នុងភូមិតាឡក ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
នៅថៃ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទី អធិការនគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន បបានដឹកនាំកំលាំងចុះស្រាវជ្រាវ និងឈានទៅឃាត់មុខសញ្ញាក្មេងទំនើងបានចំនួន២នាក់ ចំណោមបក្ខពួកជាច្រើនទៀត។
ក្នុងនោះរួមមាន ឈ្មោះ អូន រក្សា ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដាវ ក្នុងហេតុការណ៍ខាងលើ។
ឈ្មោះ អូន លីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រាចទង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ជាអ្នកដំបងឈើ ក្នុងហេតុការណ៍ខាងលើ។ រីឯបក្ខពួកផ្សេងទៀតគេចខ្លួន(កំពុងស្រាវជ្រាវបន្ដ)។
ប៉ុន្មានថ្ងៃនេះ មានបណ្ដាញសង្គមហ្វេសប៊ុកបានបន្ដផ្សព្វផ្សាយនិងចែកចាយរូបភាព ព័ត៌មានក្មេងទំនើង ដែលស្រែកឡូឡាក្នុងរូបភាពកាន់ដំបងឈើ ដាវដែកស្រែករកអ្នកណា ជើងខ្លាំងចង់វៃគ្នា នៅក្នុងទិដ្ឋភាពដែលមានបងប្អូនពលរដ្ឋកំពុងតែបង់ត្រី ដោយបង្ហាញអំពីសកម្មភាពអួតក្អេងក្អាងថា
អាណាចង់វៃអញចេញមក បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីបំពេញនីតិវិធីបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការអនុវត្ដនីតិវិធីបន្ដ៕
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ