មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។
លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថាសមត្ថកិច្ចស្វែងរកជនបង្កឃើញហើយដែលមាន ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភ្ញៀវចូលមកផឹកសុីក្នុងហាង ស្នាដៃម៉ែក្មែក ៥ ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូ ជនសង្ស័យ ក៏បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួនបាត់ ចំណែកនារីជាសង្សារបានជិះម៉ូតូ តាមពីក្រោយចេញទៅបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការយកវត្ថុតាង ( សំបកកន្ទុះ ) ចំនួន ០១ នៅកន្លែងកើតហេតុ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២១ ហើយបន្តស្រាវជ្រាវនិងបាននាំ ឈ្មោះ កែវ វី មកធ្វើការសាកសួរ ។
លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថា តាមចម្លើយរបស់ ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ បានឆ្លើយថា រូបគាត់ ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ ។
នៅវេលាម៉ោង ២១ និង ០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ រូបគាត់ និងសង្សារ ឈ្មោះ ឈួន ចាន់ឌឿន ហៅនី ភេទស្រី ២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មែក៥ ក្នុងខេត្តសៀមរាប លុះរហូតដល់ម៉ោង ២២ និង ០០នាទីយប់ ថ្ងៃខែឆ្នាំដ៏ដែល គាត់បានចេញពីផឹកសុីវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ គាត់បានហៅអោយសង្សារគាត់ ឈ្មោះ ឈួន ចាន់ឌឿន ឡើងជិះម៉ូតូ ប៉ុន្តែសង្សារគាត់មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងខ្លី ពីចង្កេះ ម៉ាកGlock-19 បាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ក្រោយពេលបាញ់ហើយ រូបគាត់ បានឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាក luxes 570 ពណ៌ខ្មៅ ស្លាកលេខ រដ្ឋ06 2-9998 ចេញទៅបាត់ ចំណែកសង្សាររបស់គាត់ បានជិះម៉ូតូចេញទៅបាត់តែម្តង ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីមានវិធានការតាមផ្លូវច្បាប់៕
ទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង

More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ