
រថយន្តបែនដឹកខ្សាច់ បើកបុករថយព្រុស រុញបន្តបុកនឹងឡាន Jeep រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបែនដឹកខ្សាច់ក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តព្រុសពីក្រោយ រួចរុញបន្តទៅបុករថយន្ត Jeep រងការខូចខាតយ៉ាងដំណំ បង្កការផ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ១៩៥៨ កែងនឹងផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកខ្សាច់ ម៉ាកហ៊ីណូ ពណ៌ស-លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0790 បើកតាមផ្លូវ១០០៣ ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7816 ហើយរុញទៅបុកផ្ទប់ពីក្រោយរថយន្ត Jeep ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7169 បណ្តាលឲ្យរថយន្តព្រុស នឹងរថយន្ត Jeep រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបែនដឹកខ្សាច់យល់ព្រមចេញថ្លៃជួសជុលឲ្យទៅរថយន្តព្រុស នឹងរថយន្តJeep ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់